Join Our Telegram Channel
Ingredients
បង្កងស្រស់ 7-8
គល់ស្លឹកគ្រៃ 2គល់
ខ្ទឹមស 2-3 កំពឹស
ស្លឹកក្រូចសើច 2-3សន្លឹក
រំដេង 1ដុំតូច
តុងយាំ 1ដុំតូច
អំបិល 1ស្លាព្រាកាហ្វេ
ទឹកត្រី 1ស្លាព្រាបាយ
ស្ករ 2ស្លាព្រាកាហ្វេ
ម្សៅស៊ុប 1ស្លាបព្រាកាហ្វេ
ក្រូចឆ្មា ជីរណា ជីវ៉ាន់ស៊ុយ
Directions
- លាងបង្កងអោយស្អាតល្អ។ អ្នកអាចយកខួរបង្កងចេញ ឬក៏មិនបាច់យកចេញក៏បាន
- ចិញ្ច្រាំខ្ទឹមដាក់បំពងឲ្យឈ្ងុយ រួចដួសដាក់ចានទុកមួយអន្លើ។ ចំណែកឯរំដេងត្រូវយកទៅដុតឲ្យឈ្ងុយដំឲ្យទក់ រួចដំគល់ស្លឹកគ្រៃឲ្យទក់ដូចគ្នា
- ដាក់ដាំទឹកល្មមសំរាប់តែសម្លរមួយចាន។ពេលទឹកពុះដាក់រំដេង ស្លឹកក្រូចសើច និងគល់ស្លឹកគ្រៃចូល រួចហើយបង់ដុំគ្រឿងតុងយ៉ាំចូល នឹងដាក់បង្កងចូលតាមក្រោយ បន្លែមស្ករ ទឹកត្រី អំបិល ម្សៅស៊ុបចូល (ប្រសិនបើអ្នកយកខួរបង្កងចេញបង្កងត្រូវចាក់ខួរចូល)
- ភ្លក្សរសជាតិ ថែមថយគ្រឿងតាមការចូលចិត្ត
- ពេលដួសញាំយើងត្រូវបន្ថែមជីពីលើ នឹងថែមម្ទេស ក្រូចឆ្មាតាមចំនូលចិត្ត






