Join Our Telegram Channel
Ingredients
ត្រីស្លាត 1kg
ស្ករស 2ស្លាបព្រាបាយ
អំបិល 1ស្លាបព្រាបាយ
រំដេង 3មើម
ខ្ទឹមស 1មើម
ម្ទេស ដាក់តិចរឺច្រើនតាមចំនូលចិត្ត
ស្លឹកកន្ទួត
ស្លឹកចេក ទុកខ្ចប់
ថង់ប្លាសស្ទិចទុកច្រក
Directions
- បុករំដេង និងខ្ទឹមសចូលគ្នាអោយម៉ត់។ វាយរឺបុកសាច់ត្រីស្លាតអោយស្អិត។ បន្ទាប់មកដាក់រំដេង និងខ្ទឹមស ដាក់ស្ករស និងអំបិលចូល រួចបុកចូលគ្នាអោយសព្វរហូតដល់សាច់ត្រីស្វិតចូលគ្នាទើបឈប់
- ដួសសាច់ណែមបង្កប់ម្ទេសមួយផ្លែខាងក្នុងរួចខ្ចប់ជាមួយស្លឹកកន្ទួត ហើយរុំជាមួយស្លឹកចេកដោយសង្កត់អោយណែន។ រួចច្រកចូលថង់ចងអោយជិតកុំអោយចូលខ្យល់
- ទុក3ថ្ងៃ 3យប់ ដោយមិនអោយត្រូវកំដៅថ្ងៃ និងមិនដាក់ក្នុងទូរទឹកកក សាច់ត្រីនឹងឆ្អិនហើយឡើងជូរឆ្ងាញ់អាចបរិភោគបាន។
- ពេលណែមជូរល្មមហើយ សូមយកវាទៅទុកក្នុងទូរទឹកកកដើម្បីកុំអោយខូច