របៀបធ្វើញាំក្រអៅឈូក

Join Our Telegram Channel

Ingredients

  • ក្រអៅឈូក 3 ខាំ

  • បង្កង 2 ខាំ

  • ការ៉ុត 1 មើម

  • ទឹកត្រី & អំបិល

  • ស្ករ

  • ទឹកខ្មេះ

  • ជីរសាំងក្រហ៊ុំ

Directions

  • ក្រអៅឈូកលាងឱ្យស្អាតកាត់ជាកង់ៗ ហើយពុះជាពីរៗ តាមបណ្ដោយ។ លាយអំបិលមួយកូនស្លាបព្រា ស្ករមួយស្លាបព្រា ទឹកខ្មេះបីកូនស្លាបព្រា ប្រើដៃលាយឱ្យសព្វ ហើយច្របាច់យកទឹកចោល។
  • ការ៉ុតចិតសម្បកចោល ហើយឈូកជាសរសៃវែងតូច។ លាយអំបិលពាក់កណ្ដាលស្លាបព្រា ទុកចោល ១៥នាទី ហើយច្របាច់យកទឹកចេញឱ្យអស់។
  • បង្កងស្ងោរឆ្អិនបកសម្បក និងហូតសរសៃខ្មៅចោល។ ជីក្រហមលាងស្អាតបេះយកតែស្លឹក។
  • លាយទឹកត្រីពីរស្លាបព្រា ស្ករពីស្លាបព្រា ទឹកពីរស្លាបព្រា និងទឹកខ្មេះពីរស្លាបព្រា។
  • ខ្ទឹមស ម្ទេស ចិញ្ច្រាំតូចៗ ដាក់លាយនឹងទឹកត្រី។
  • លាយក្រអៅឈូក ការ៉ុត បង្កងក្នុងចានធំមួយលាយនិងទឹកត្រីខាងលើ ហើយបង់គ្រឿងភ្លក្សឱ្យល្មមមាត់។
  • ពេលហូបរោយជីរពីលើ ជាការស្រេច៕