Join Our Telegram Channel
Ingredients
ល្ហុង1ផ្លែតូចល្មម
ការ៉ុត1ផ្លែ
ត្រសក់2ផ្លែ
ខ្ទឹមក្រហម
ខ្ទឹមស
ខ្ញី
ម្ទេស
ក្រូចឆ្មា
ទឹកខ្មេះ2ស្លាបព្រាបាយ
ទឹកត្រី2ស្លាបព្រាបាយ
អំបិល1ស្លាបព្រាកាហ្វេ
ស្ករស4ស្លាបព្រាបាយ
ម្សៅស៊ុប
Directions
- ត្រូវឈូសល្ហុងនឹងការ៉ុតជាមុនសិន ចំនែកត្រសក់វិញត្រូវចិតជាដុំរូចៗរាងច្រវ៉ាមូល
- ខ្ញីវិញហាន់ជាចំណិតតូចៗ ខ្ទឹមក្រហមហាន់ជាបន្ទះស្តើងៗ រីឯខ្ទឹមសត្រូវចិញ្រ្ជាំអោយម៉ត់
- បន្ទាប់មកត្រូវយកល្ហុងនឹងការ៉ុតទៅច្របាច់ជាមួយអំបិល (អំបិលដាក់តែបន្តិចបានហើយ)ធ្វើបែបនេះដើម្បីអោយល្ហុងចេញជ័រហើយទន់ល្អ
- បន្ទាប់ពីច្របាច់ល្ហុងប្រហែលជា5នាទី យើងត្រូវយកល្ហុងទៅលាងទឹកអោយស្អាតរួចទុកអោយស្រក់ទឹក
- របៀបលាយជ្រក់់វិញ គឺត្រូវដាក់ទឹកខ្មេះចូលរួចដាក់អំបិលស្ករម្សៅស៊ុបទឹកត្រីជាមួយនឹងខ្ទឹមចិញ្ច្រាំចូលហើយ បន្ថែមទឹកក្រូចឆ្មាប្រហែលជាមួយផ្លែ កូរគ្រឿងអោយសព្វល្អហើយយើងត្រូវដាក់ខ្ទឹមក្រហម ខ្ញីជាមួយនឹងម្ទេសចូល រួចច្របល់វាម្តងទៀត (ចំពោះការដាក់គ្រឿងវិញសូមដាក់ម្តងបន្តិចៗ)
- បន្ទាប់មកត្រូវចាក់ត្រសក់ចូល ច្របល់វាអោយសព្វប្រហែល3នាទី ពេលដែរត្រសក់ប្រែជាទន់ហើយទើបយើងចាក់ល្ហុងជាមួយនឹងការ៉ុតចូល។ច្របាច់ល្ហុងអោយចូលជាតិសព្វល្អជាមួយគ្រឿង រួចហើយភ្លក្សរសជាតិទៅតាមចំនូលចិត្ត
- ជាចុងក្រោយដាក់ល្ហុងចូលក្នុងប្រអប់បិទជិតមួយរួចទុកនៅខាងក្រៅប្រហែលជាមួយម៉ោង។ 1ម៉ោងក្រោយសូមយកល្ហុងទៅដាក់ចូលក្នុងទូរទឹកកក
- ពេលនេះជ្រក់ល្ហុងរួចរាល់ហើយ បងប្អុនអាចយកវាទៅពិសារជាមួយសាច់គោអាំងបាន?