របៀបធ្វើជ្រក់ត្រចៀកជ្រូកឆ្ងាញ់ពិសា

Join Our Telegram Channel

Ingredients

  • គ្រឿងផ្សំទី1
  •  ត្រចៀកជ្រូក 1ធំល្មម(ធ្វើឲ្យស្អាត)

  • គល់ស្លឹកគ្រៃ 2-3គល់ កាត់ខ្លីៗដំឲ្យទន់

  • ស្លឹកក្រូច 5-6សន្លឹក

  • ផ្កាចាន់ 4ផ្កា

  • ខ្ញីហាន់ស្តើងៗ 6-7ចំណិត

  • អំបិល 1ស្លាបព្រាបាយ

  • ទឹកក្រូចឆ្មារ 3-4ស្លាបព្រាបាយ

  • គ្រឿងផ្សំទី2
  • ទឹក 35០មីលីលីត្រ

  • ទឹកខ្មេះ 2០០មីលីលីត្រ

  • ស្ករស 2០០ក្រាម

  • អំបិល 1ស្លាបព្រាបាយ

  • ទឹកត្រី 2ស្លាបព្រាបាយ

  • ស្ករក្រាម 3០ក្រាម

  • គ្រឿងផ្សំទី3
  • គល់ស្លឹកគ្រៃ 4គល់ ដំឲ្យបែកកាត់ខ្លីៗ

  • ឆៃថាវ 1មើម ហាន់ជាចង្វាមូល

  • ការ៉ុត 1មើម ហាន់ជាចង្វាមូល

  • ម្ទេសដៃនាង 5-6ផ្លែ ហាន់តូចៗល្មម

  • ខ្ទឹមស 1មើមហាន់ស្តើងៗ

  • ខ្ទឹមក្រហម 5-6មើម

  • ម្ទេសហាន់ (ដាក់តាមចំណូលចិត្ត)

  • ខ្ញី ហាន់ស្តើងៗ 5-6ចំណិត

Directions

  • លាង កោស ត្រចៀកជ្រូកអោយស្អាតល្អ
  • យកត្រចៀកជ្រូកដាក់ស្ងោរជាមួយគ្រឿងផ្សំទី1ឲ្យឆ្អិន(កុំឲ្យផុយពេក) រួចស្រង់យកដាក់ត្រាំទឹកត្រជាក់លាយទឹកកកប្រហែល 1០-2០ នាទី
  • បន្ទាប់មកយកត្រចៀកជ្រូកមកហាន់ជាចំណិតតូចៗល្មម រួចទុកមួយអន្លើសិន
  • យកឆ្នាំងដាក់គ្រឿងផ្សំទី2ចូលកូរចូលគ្នាដាក់រម្ងាស់ឲ្យពុះ រួចទុកឲ្យត្រជាក់បន្តិច
  • បន្ទាប់មកទៀតយកត្រចៀកជ្រូកដែលហាន់រួចដាក់ចូលក្នុងកែវ ឬក្រឡដែលមានគំរប
  • រួចដាក់គ្រឿងផ្សំទី3ចូល ហើយចាក់គ្រឿងផ្សំទី2ដែលធ្វើរួចចូលឲ្យលិច រួចយកចង្កឹះមកកូរឲ្យសព្វ បិទគំរបកែវឲ្យជិតទុកចោល 1-2ថ្ងៃ អាចទទួលទានបានហើយ
  • អាចយកដាក់ទុកក្នុងទូរទឹកកក (កន្លែងអត់កក)។ ចំពោះបន្លែមិនដាក់ក៏បាន