Join Our Telegram Channel
Ingredients
ជើងជ្រូក(ជើងមុខ) 1គីឡូ
ឈើឯម 3ចំណិត
ប៉ូយកាក់ 4ផ្កា
ឬសជីរវ៉ាន់ស៊ុយ ដំឲ្យបែក 4គល់
ខ្ទឹមស 8-10កំពឹស
ម្រេចគ្រាប់ 1០គ្រាប់
ទឹកស៊ីអ៊ីវ 1ស្លាបព្រាបាយ
ស្ករ ម្សៅស៊ុប ប្រេងខ្យង មួយមុខបន្តិច
ទឹកម្ទេស 3ស្លាបព្រាបាយ
បន្លែស្រស់ៗ ស្ពៃក្ដោប ប៉េងប៉ោះ 1មុខៗ 2០០ក្រាម ឬបន្លែផ្សេងទៀតតាមចំនូលចិត្ត
ប្រេងឆា សម្រាប់បំពង
Directions
- ជើងជ្រូករោលឆ្អើរភ្លើងឲ្យក្រៀម មុននឹងយកទៅលាងទឹកឲ្យស្អាត។ កោររោមអោយស្អាតល្អ រួចលាងទឹកម្ដងទៀតហើយសំដិលឲ្យស្ងួត
- បុកខ្ទឹមស ម្រេច និង ឫសជីរវ៉ានស៊ុយចូលគ្នា ទុកមួយអន្លើសិន
- ជើងជ្រូក រៀបដាក់ចូលឆ្នាំងសម្រាប់ស្ងោរ ចាក់ទឹកចូលល្មមលិច រួចបង់ មើមខ្ទឹម ម្រេច និងឫសជីរវ៉ាន់ស៊ុយ ដែលបុកហើយ ចូល។ ថែមឈើឯម ប៉ូចកាក់ ទឹកស៊ីអ៊ីវ ស្ករ ម្សៅស៊ុប ប្រេងខ្យង និងទឹកម្ទេស ហើយរំងាស់ប្រមាណ2ម៉ោង
- បើរីងទឹក ថែមទឹកចូលទៀត រំងាស់រហូតជើងជ្រូកផុយ ទើបស្រង់ឡើងទុកឲ្យស្ងួត
- ដាក់ខ្ទះលើភ្លើងឲ្យក្ដៅហើយចាក់ប្រេងឆាចូល។ បន្ទាប់មកដាក់ជើងជ្រូកនោះចូល ត្រលប់ទៅត្រលប់មកដើម្បីអោយជើងជ្រូកស្រួយសព្វល្អ ដោយប្រើរយៈពេលប្រមាណ 15-25នាទី ទើបដួសឡើងទុកឲ្យស្រស់ប្រេង
- រៀបជើងជ្រូកបំពង ដាក់ចាន និងបន្លែ ទឹកត្រីបុក ញ៉ាំជាមួយបាយក្ដៅៗ ពិតជាឆ្ងាញ់ពិសារ