របៀបធ្វើឆាស្ពៃក្តោបជាមួយបង្គា

Join Our Telegram Channel

Ingredients

  • បង្គា 500 ក្រាម

  • ស្ពៃក្តោប 1 ផ្លែ

  • ម្រេចម៉ត់ ស្ករ អំបិល ទឹកត្រី ម្សៅស៊ុប ប្រេងខ្យង

  • ខ្ទឹមសចិញ្ច្រាំម៉ត់

Directions

  • បង្គាត្រូវបកសំបកអោយស្អាតរួចវះខ្នងវាយកសសៃពណ៍ខ្មៅចេញ។ លាងទឹកអោយស្អាតហើយទុកមួយឡែកសិន
  • ស្ពៃក្តោបត្រូវហាន់ប៉ុនមេដៃឬធំជាងនេះតាមចំនូលចិត្ត (ត្រូវទិញស្ពៃក្តោបខ្មែរទើបឆ្ងាញ់ មិនមានក្លិនក្រពុល ទន់នឹងមានរសជាតិផ្អែម)
  • ដាក់ដាំខ្ទះអោយក្តៅរួចចាក់ខ្ទឹមសចូល ឆាអោយឆ្ងុយទើបចាក់បង្គាចូលតាមក្រោយ
  • ឆាបង្គា 3-4 ត្រលប់ ពេលបង្គាឆ្អិនហើយយើងចាប់ផ្តើមបង់គ្រឿងផ្សំដូចដែរបានរៀបរាប់ខាងលើចូល
  • ភ្លក្សរសជាតិតាមការចូលចិត្ត ចុងក្រោយចាក់បន្លែចូល
  • ឆាទៅមកប្រហែល 2 នាទី ពេលបន្លែឆ្អិនដួសដាក់ចានជាការស្រេច