របៀបធ្វើឆាសសៃកែងជូរហិរ

Join Our Telegram Channel

Ingredients

  • សសៃកែង (គោ)

  • ទឹកប៉េងបោះ ទឹកម្ទេស ទឹកប្រេងខ្ចង

  • ម្ទេសក្រៀម (ចិញ្ច្រាំអោយម៉ត់)

  • ការ៉ុត (ហាន់ស្ដើងៗល្មម)

  • ខ្ទឹមបារាំង សណ្ដែងបារាំង

  • ខ្ទឹមសចិញ្ច្រាំ

  • ស្ករស ម្សៅស៊ុប ទឹកត្រី អំបិល

  • ស្លឹកជីវ៉ាន់ស៊ុយ

Directions

  • យកសាច់សសៃកែងទៅស្ងោអោយផុយល្អ (ប្រហែល60-90នាទី) រួចស្រង់ចេញហាន់តូចៗល្មមហើយទុកមួយអន្លើរ
  • ដាក់ខ្លាញ់ចូលក្នុងខ្ទះ រួចដាក់ខ្ទឹមសបំពងចូលអោយរៀងឈ្ងុយបន្តិច ហើយដាក់ម្ទេសក្រៀមកូរអោយឡើងក្រហមបន្ទាប់មកដាក់ទឹកម្ទេស ទឹកប៉េងបោះ ទឹកប្រេងខ្ចង ស្ករស ម្សៅស៊ុប ទឹកត្រី អំបិល (ដាក់តែបន្តិចបានហើយ)
  • ថែមទឹកបន្តិចរួចកូរចូលគ្នាអោយអោយសព្វ ភ្លក្សរសជាតិអោយល្មមតាមការចូលចិត្ត
  • បន្ទាប់មកដាក់សសៃកែងចូល ខ្ទឹមបារាំង សណ្ដែកបារាំង ការ៉ុត រួចច្របល់ចូលគ្នាអោយសព្វចូលជាតិ ទុកអោយឆ្អិនបន្លែហើយដួសដាក់ចាននឹងរោយស្លឹកជីវ៉ាន់ស៊ុយពីលើជាការស្រេច