របៀបធ្វើឆាសណ្តែកបណ្តុះ

Join Our Telegram Channel

Ingredients

  • សាច់ជ្រូក ថ្លើមជ្រូក 300ក្រាម

  • ផ្កាគុយឆាយ 300ក្រាម

  • តៅហ៊ូ 2ដុំ

  • សណ្តែកបណ្តុះ 300ក្រាម

  • ស្ករ អំបិល ទឹកត្រី ម្សៅស៊ុប ប្រេងខ្យង ម្រេច

  • ខ្ទឹមសចិញ្រ្ចាំ

Directions

  • លាងសាច់នឹងបន្លែអោយស្អាត។ សាច់ជ្រូកចិញ្ច្រាំក៏បានតាមចំនូលចិត្ត ថ្លើមហាន់ស្តើងៗ តៅហ៊ូពុះជាដុំតូចៗល្មម ផ្កាគុយឆាយកាត់ប្រវែង1ថ្នាំងដៃ ថែមឈាមជ្រូកទៀតក៏បានបើចូលចិត្ត
  • ដាក់តៅហ៊ូចៀនអោយក្រៀម
  • ដាំខ្ទះអោយក្តៅហើយដាក់បំពងខ្ទឹមសចូល បំពងអោយឈ្ងុយហើយចាក់សាច់ចូល ឆាអោយឆ្អិនសាច់ទើបដាក់តៅហ៊ូចូល
  • បន្ទាប់មកដាក់គ្រឿងមានដូចជា ទឹកត្រីមួយស្លាបព្រាបាយ ស្ករកន្លះស្លាបព្រាបាយ ម្សៅស៊ុប1ស្លាបព្រាកាហ្វេ អំបិល1ចុងស្លាបព្រាកាហ្វេ ថែមទឹក2ស្លាបព្រាបាយ ឬមិនថែមក៏បាន
  • ភ្លក្សរសជាតិតាមការចូលចិត្ត រួចហើយដាក់ផ្កាគុយឆាយនឹងសណ្តែកបណ្តុះចូល។ ឆាប្រហែល2នាទីអោយឆ្អិនបន្លែជាការស្រេច