Join Our Telegram Channel
Ingredients
សាច់ជ្រូក 300ក្រាម ឬប្រើឆ្អឹងខ្ចីតាមចំនូលចិត្ត
ម្នាស់តូច 1ផ្លែ
ខ្ទឹមសចិញ្រ្ចាំ ស្លឹកខ្ទឹម
ស្ករត្នោត ម្សៅស៊ុប ទឹកត្រី អំបិល ប្រេងខ្យង ម្រេច
Directions
- សាច់នឹងបន្លែត្រូវលាងទឹកអោយស្អាត
- សាច់ជ្រូកត្រូវហាន់ស្តើងៗ ចំណែកម្នាស់វិញពុះជាបួនហើយត្រូវហាន់បញ្ជិតៗតាមភ្នែករបស់វា
- ដាក់ខ្ទះអោយក្តៅហើយដាក់ខ្ទឹមបំពងអោយឆ្ងុយ ទើបដាក់សាច់ចូល។ ឆាសាច់អោយឆ្អិនសិនទើបដាក់គ្រឿងផ្សំចូល។
- ដាក់ស្ករជិតមួយស្លាបព្រាបាយ ទឹកត្រីមួយស្លាបព្រាបាយ អំបិលកន្លះស្លាបព្រាកាហ្វេ ប្រេងខ្យងកន្លះស្លាបព្រាបាយ ម្សៅស៊ុបមួយស្លាបព្រាកាហ្វេ
- ឆាត្រលប់ទៅមកអោយស្ងួតទឹក ទើបចាក់បន្លែចូលហើយថែមទឹកប្រហែលបីស្លាបព្រាបាយដើម្បីអោយឆ្អិនបន្លែហើយមិនខ្លោចខ្ទះ
- ដួសដាក់ចានហើយរោយស្លឹកខ្ទឹមពីលើជាការស្រេច
- អ្នកខ្លះគាត់ដាក់ម្សៅឆាដើម្បីខាប់តែពេលនេះខ្ញុំមិនដាក់ទេ