Join Our Telegram Channel
Ingredients
បង្គា 6-7
មីសួ 3ខាំ ត្រាំទឹកអោយរីកកាត់ខ្លីល្មម
សាច់ជ្រូកបីជាន់ 150ក្រាម
បង្គារក្រៀម ត្រាំទឹកអោយទន់
យីហឺ ត្រាំទឹកអោយទន់ហាន់តូចៗ
ស្លឹកត្រចៀកកណ្តុរ 5-6 ត្រាំទឹកអោយរីកហាន់តូចៗ
ផ្សិតក្រៀម 5-6 ត្រាំទឹកអោយរីកហាន់តូចៗ
ពពុះសណ្តែក 3បន្ទះ ត្រាំទឹកអោយរីក កាត់កង់ៗ
ស្លឹកខ្ទឹម 3ដើមហាន់ល្អិត
ប្រេងឆា 3ស្លាបព្រាបាយ
ស្ករ 1ស្លាបព្រាបាយ
ទឹកត្រី កន្លះស្លាបព្រាបាយ
ទឹកស៊ីអ៊ីវ កន្លះស្លាបព្រាបាយ
ប្រេងខ្យង កន្លះស្លាបព្រាបាយ
អំបិល 1ស្លាបព្រាកាហ្វេ
ម្សៅស៊ុប កន្លះស្លាបព្រាបាយ
ម្រេចម៉ត់ 1ស្លាបព្រាកាហ្វេ
ទឹក 1ចានចង្កឹះ
ខ្ទឹមសចិញ្រ្ចាំ 1ស្លាបព្រាបាយ
Directions
- លាងសាច់ លាងបន្លែអោយស្អាតល្អ។ សាច់ជ្រូកត្រូវចិញ្ច្រាំតែកុំអោយម៉ត់ពេក
សំរាប់បន្លែហាន់ដូចការរៀបរាប់ខាងលើ - យកគ្រឿងផ្សំរសជាតិមួយមុខពាក់កណ្តាលមកប្រលាក់ជាមួយសាច់ជ្រូកអោយសព្វល្អ
- ដាំខ្ទះអោយក្តៅដាក់ប្រេងឆា រួចចាក់ខ្ទឹមចូលបំពងអោយប្រែពណ៌ទើបដាក់សាច់ចូលឆាអោយសព្វប្រហែល3នាទី
- បន្ទាប់មកដាក់បង្គាស្រស់ បង្គាក្រៀម យីហឺ ផ្សិត ពពុះសណ្តែក និងស្លឹកត្រចៀកកណ្តុរចូលឆាអោយសព្វប្រហែល 2-3នា នឹងដាក់គ្រឿងផ្សំរសជាតិចូលឆាអោយសព្វប្រហែល5នាទី
- ចុងក្រោយដាក់មីសួចូលឆាបីបួនត្រឡប់ ហើយចាក់ទឹកចូលបន្តិចរួចឆាអោយឆ្អិនល្អ ប្រហែល5-10នាទី រួចដាក់ម្រេចនិងស្លឹកខ្ទឹមចូលឆាអោយសព្វ ជាការស្រេច






