Join Our Telegram Channel
Ingredients
សាច់គោ 300ក្រាម
ផ្សិតចំបើង 500ក្រាម
ស្ករ កន្លះស្លាបព្រាបាយ
អំបិល កន្លះស្លាបព្រាកាហ្វេ
ទឹកស៊ីអ៊ីវ កន្លះស្លាបព្រាបាយ
ម្សៅស៊ុប 1ស្លាបព្រាកាហ្វេ
ប្រេងខ្យង កន្លះស្លាបព្រាបាយ
ស្លឹកខ្ទឹម 3-4ដើម
ខ្ទឹមចិញ្រ្ជាំ 1ស្លាបព្រាបាយ
ម្ទេសហាន់ឬបុក 5-6ផ្លែ
Directions
- សាច់គោនឹងបន្លែត្រូវលាងទឹកអោយស្អាតហើយទុកមួយឡែកសិន
- សាច់គោត្រូវហាន់ជាបន្ទះស្តើងៗ ចំនែកផ្សិតចំបើងវិញបើធំត្រូវពុះវាជា2បើតូចគ្រាន់តែចិតសំបកអោយស្អាតជាការស្រេច
- ដាំខ្ទះអោយក្តៅហើយចាក់ប្រេងឆាចូលរួចដាក់ខ្ទឹមចិញ្ច្រាំឆាអោយឆ្ងុយរួចដាក់ម្ទេសចូលឆាអោយក្រហមទើបដាក់សាច់គោចូល
- ឆាសាច់គោអោយឆ្អិនហើយដាក់គ្រឿងផ្សំដូចដែលរៀបរាប់ខាងលើចូល។ ភ្លក្សរសជាតិតាមចំនូលចិត្ត
- បន្ទាប់មកដាក់ផ្សិតចំបើងចូល ឆា2-3ត្រលប់បើគោកថែបទឹកបន្តិច។ ឆាអោយឆ្អិនបន្លែហើយរោយស្លឹកខ្ទឹមពិលើជាការស្រេច






