របៀបធ្វើឆាបន្លែគ្រប់មុខ

Join Our Telegram Channel

Ingredients

  • ខាត់ណាខៀវ ការ៉ុត ត្រចៀកកណ្តុ ផ្សិតក្រៀម ស្នៀតពោត សណ្តែកបារាំង ស្ពៃបូកគោ

  • តៅហ៊ូបំពង ស្បែកជ្រូក

  • ម្សៅឆា 1ស្លាបព្រាបាយ (លាយទឹកកូរអោយរលាយសព្វ)

  • ខ្ទឹមសចិញ្ច្រាំ ខ្ញី ស្លឹកខ្ទឹម

  • ស្ករ ទឹកស៊ីអ៊ីវ ស្រាស ប្រេងល្ង ប្រេងខ្យង ម្សៅស៊ុប ទឹកស៊ុបឬទឹកធម្មតា

  • Hoisin sauce មិនដាក់ក៏បាន

Directions

  • ម្សៅឆាកូរលាយជាមួយទឹករួចទុកមួយឡែកសិន
  • ដាក់គ្រឿងផ្សំ ខ្ទឹមសចិញ្ច្រាំ ខ្ញី ស្លឹកខ្ទឹម ស្ករ ទឹកស៊ីអ៊ីវ ស្រាស ប្រេងល្ង ប្រេងខ្យង ម្សៅស៊ុប ទឹកស៊ុបឬទឹកធម្មតា Hoisin sauce ចូលក្នុងចានមួយហើយលាយគ្រឿងចូលគ្នាអោយសព្វ កុំភ្លេចភ្លក្សរសជាតិ
  • ដាក់ខ្ទះអោយក្តៅលីងខ្ទឹមអោយឈ្ងុយរួចចាក់បន្លែគ្រប់មុខចូល ឆាអោយឆ្អិន​ (បើកភ្លើងអោយខ្លាំង)
  • ទើបចាក់គ្រឿងដែលលាយរួចចូល ឆាវា2-3ត្រលប់សិនមុនចាក់ទឹកម្សៅឆាចូល
  • ចុងក្រោយរោយស្លឹកខ្ទឹមពីលើជាការស្រេច