Join Our Telegram Channel
Ingredients
បង្គា មឹក តាមចំនូលចិត្ត
ឬអាចថែមគ្រឿងក្នុងមាន់នឹងសសៃកែងទៀតក៏បាន
បន្លែគ្រប់មុខតាមចំនូលចិត្តមានដូចជា ផ្សិតចំបើង ការ៉ុត សណ្តែកបារាំង ផ្សិតក្រៀម ស្នៀតពោត ត្រពាំងកំប៉ុង -ល-
ស្ករ អំបិល ទឹកត្រី ម្សៅស៊ុប ប្រេងខ្យង ប្រេងល្ង
ខ្ទឹមសចិញ្រ្ចាំអោយម៉ត់
ស្លឹកខ្ទឹមលាយស្លឹកជីវ៉ាន់ស៊ុយ
Directions
- បង្គាត្រូវបកសំបកអោយស្អាត រួចវះខ្នងវាយកសសៃពណ៍ខ្មៅចេញ។ មឹកក៏ត្រូវបកស្បែកវាចេញដែរដើម្បីកុំអោយខ្មៅ (មិនបកក៏បាន) រួចលាងទឹកអោយស្អាតហើយទុកមួយឡែកសិន
- ចំពោះគ្រឿងក្នុងត្រូវលាងទឹកអោយស្អាត ហាន់វាជាក្រឡាៗ រួចយកទៅស្រុះទឹកក្តៅដើម្បីបំបាត់ក្លិន
- បើសិនជាដាក់សសៃកែង ត្រូវស្ងោរវាអោយផុយសិន ហើយលាងទឹកអោយស្អាតរួចទុកមួយឡែកសិន
- បន្លែត្រូវលាងទឹក ហើយចិតអោយស្អាត
- ដាក់ដាំខ្ទះអោយក្តៅរួចចាក់ខ្ទឹមសចូល ឆាអោយឆ្ងុយទើបចាក់សាច់ចូលតាមក្រោយ
- ឆាសាច់អោយឆ្អិនសិន ទើបដាក់គ្រឿងផ្សំដូចដែរបានរៀបរាប់ខាងលើចូល
- ភ្លក្សរសជាតិតាមចំនូលចិត្ត រួចទើបចាក់បន្លែរឹងៗចូលមុន ឆាវា 2-3 ត្រលប់ ទើបចាក់បន្លែផ្សេងទៀតចូល
- ពេលបន្លែឆ្អិនហើយ យើងរោយស្លឹកខ្ទឹមនឹងស្លឹកជីវ៉ាន់ស៊ុយពីលើជាការស្រេច






