Join Our Telegram Channel
Ingredients
បង្គា 300ក្រាម
ននោង 500ក្រាម
ពងមាន់ 1គ្រាប់
ខ្ទឹមសចិញ្រ្ចាំ
ទឹកត្រី អំបិល ស្ករ ម្សៅស៊ុប ម្រេចម៉ត់
Directions
- បកសំបកបង្គាអោយស្អាតហើយវះខ្នង រួចលាងទឹកអោយស្អាត។ ននោងចិតសំបកហើយលាងអោយស្អាតរួចចិតបញ្ជិតៗ កុំចិតធំៗពេក
- ដាំខ្ទះអោយក្តៅ រួចចាក់ខ្ទឹមចូល ឆាវាអោយឈ្ងុយហើយទើបដាក់បង្គាចូលតាមក្រោយ ឆាមួយត្រលប់ពីរត្រលប់ហើយដាក់គ្រឿងផ្សំចូល
- ភ្លក្សរសជាតិតាមការចូលចិត្ត ហើយដាក់ននោងចូលតាមក្រោយ ឆាអោយឆ្អិនបន្លែប្រហែល3នាទី រួចជាស្រេច