របៀបធ្វើឆាននោងជាមួយបង្គា

Join Our Telegram Channel

Ingredients

  • បង្គា

  • ននោងជ្រុង ឬននោងពស់តាមចំនូលចិត្ត

  • ពងមាន់ ឬពងទា

  • ស្ករ អំបិល ទឹកត្រី ម្សៅស៊ុប ប្រេងខ្យង

  • ខ្ទឹមសចិញ្ច្រាំម៉ត់

Directions

  • បង្គាត្រូវបកសំបកអោយស្អាត រួចវះខ្នងវាយកសសៃពណ៍ខ្មៅចេញ។ លាងទឹកអោយស្អាតហើយទុកមួយឡែកសិន
  • ននោងត្រូវចិតសំបកហើយលាងទឹកអោយស្អាតរួចចិតបញ្ជិតៗ តូចឬធំតាមចំនូលចិត្ត
  • ដាក់ដាំខ្ទះអោយក្តៅរួចចាក់ខ្ទឹមសចូល ឆាអោយឆ្ងុយទើបចាក់បង្គាចូលតាមក្រោយ
  • ឆាបង្គា 3-4 ត្រលប់ ពេលបង្គាឆ្អិនហើយយើងចាប់ផ្តើមបង់គ្រឿងផ្សំដូចដែរបានរៀបរាប់ខាងលើចូល
  • គោះពង់មាន់ កូរអោយសព្វហើយចាក់ឆាចូលគ្នា
  • ភ្លក្សរសជាតិតាមការចូលចិត្ត ចុងក្រោយចាក់បន្លែចូល
  • ឆាទៅមកប្រហែល2នាទី ពេលបន្លែឆ្អិនដួសដាក់ចានជាការស្រេច