របៀបធ្វើឆាឆ្អឹងជំនីជ្រូកជូរអែម

Join Our Telegram Channel

Ingredients

  • ឆ្អឹងជំនីជ្រូកខ្ចី 500ក្រាម

  • ទឹកត្រី 1ស្លាបព្រាបាយ

  • ទឹកស៊ីអ៊ីវ 1ស្លាបព្រាបាយ

  • ម្សៅឆាបន្តិច

  • ម្សៅបំពងបន្តិច

  • ទឹកប៉េងប៉ោះ 1ស្លាបព្រាបាយ

  • ស្ករ 1ស្លាបព្រាបាយ

  • ប្រេងឆា

  • ប៉េងប៉ោះទុំ ម្ទេសផ្លោក ខ្ទឹមបារាំង ម្នាស់ ការ៉ុត​

Directions

  • យកកូនចានមួយដាក់ម្សៅកញ្ចប់បំពងលាយជាមួយទឹកឱ្យខាប់ល្មម។ចំណែកឆ្អឹងជំនីជ្រូកលាងទឹកអោយស្អាតហើយកាត់ជាដុំៗ រួចយក មកជ្រលក់ក្នុងម្សៅ ទើបយកទៅបំពងក្នុងខ្ទះដែលមានខ្លាញ់កំពុងក្តៅ ឱ្យក្រហមទើបស្រង់ទុកមួយឡែកសិន
  • ប៉េងប៉ោះ ការ៉ុត ម្ទេសផ្លោក ម្នាស់ ខ្ទឹមបារាំង ហាន់ជាដុំតូចៗល្មម
  • យកទឹកប្រហែលមួយកូនចានចង្កឹះ ចាក់ទឹកត្រី ទឹកស៊ីអ៊ីវ ម្សៅស៊ុប អំបិល ស្ករ ទឹកប៉េងប៉ោះ ម្សៅឆា លាយចូលគ្នា កូរឱ្យសព្វ ភ្លក្សមើលឱ្យដឹង ជូរផ្អែមប្រៃល្មមស្មើគ្នា
  • ដាក់ខ្ទះចាក់ប្រេងឆាឱ្យក្តៅ ដាក់ខ្ទឹមសចិញ្ច្រាំឱ្យឈ្ងុយ ចាក់បន្លែទាំងអស់ឆា3-5-4ត្រលប់អោយឆ្អិនល្អ ទើបចាក់ទឹកម្សៅឆាដែលលាយទុករួចនោះមកលើបន្លែ ឆា2-3ត្រលប់ទើបចាក់ឆ្អឹងជំនីបំពងនោះចូល ជា ក្រោយ ឆាមួយភ្លែតទៀតរួចដួសដាក់ចានជាការស្រេច