Join Our Telegram Channel
Ingredients
អន្ទង់ 500ក្រាម
គ្រឿងបុក កន្លះចានចង្កឹះ
ម្សៅស៊ុប 1ស្លាបព្រាកាហ្វេ
ទឹកត្រី 1ស្លាបព្រាបាយ
ស្ករត្នោត កន្លះស្លាបព្រាបាយ
អំបិល កន្លះស្លាបព្រាកាហ្វេ
ប្រេងខ្យង កន្លះស្លាបព្រាបាយ
ម្រះព្រៅ ទៅតាមការចូលចិត្ដ
សណ្ដែកដីឆ្អិន កន្លះចានចង្កឹះ
ប្រេងឆា 2ស្លាបព្រាបបាយ
ម្ទេស ដាក់តាមចំនូលចិត្ត
Directions
- លាងសាច់នឹងបន្លែគ្រប់មុខអោយស្អាតល្អ
- អន្ទង់ត្រូវលាងអោយច្រើនទឹក បើចាស់ពីដើមគាត់ច្បូតរំអិលវាជាមួយអង្កាមអោយស្អាតហើយលាងជាមួយទឹកអំបិលបន្ថែម។ តែពេលនេះយើងគ្មានអង្កាមដូច្នេះលាងជាមួយទឹកអំបិលក្រូចឆ្មាឬទឹកសូដាក៏បាន ធ្វើយ៉ាងណាអោយស្អាតល្អ
- បន្ទាប់មកកាត់វាជាកង់តូចៗ ចំណែកម្រះព្រៅបេះយកតែស្លឹកខ្ចីៗ
- បុកគ្រឿង1ត្បាល់មានដូចជា គល់ស្លឹកគ្រៃ រំដេង រមៀត ស្លឹកក្រូចសើច ខ្ជាយ ខ្ទឹមសខ្ទឹមក្រហម ម្ទេស។ដាក់គ្រឿងច្រើនកាន់តែឈ្ងុយឆ្ងាញ់
- សណ្តែកដី បុកអោយម៉ត់ក៏បានមិនបុកក៏បាន
- ចំពោះសាច់អន្ទង់ ខ្ញុំបំពងវាអោយឆ្អិនសិនមុនយកទៅឆា បើបងប្អូនមិនចង់បំពងក៏បាន
- ដាក់ខ្ទះអោយក្តៅហើយចាក់គ្រឿងបុកចូល ឆាវាអោយឈ្ងុយសិនចាំចាក់អន្ទង់។
ឆាត្រលប់ទៅមក 3-4ត្រលប់សិនទើបដាក់គ្រឿងផ្សំចូល ថែមទឹកបន្តិចកុំអោយខ្លោចខ្ទះហើយដើម្បីអោយគ្រឿងចូលគ្នាជាមួយសាច់សព្វល្អ - ភ្លក្សរសជាតិតាមចំនូលចិត្ត ទើបដាក់សណ្តែកដីនឹងស្លឹកម្រះព្រៅជាការស្រេច