របៀបធ្វើឆាក្តៅមឹក

Join Our Telegram Channel

Ingredients

  • មឹក 1គីឡូក្រាម

  • ម្ទេសក្រៀម 5ផ្លែ

  • គ្រឿងបុក 1ចានចង្កឹះ (គល់ស្លឹកគ្រៃ រំដេង ខ្ទឹមស រមៀត ស្លឹកក្រូច)

  • ខ្ទឹមសចិញ្រ្ចាំ 5កំពឹស

  • ស្ករ 2ស្លាបព្រាបាយ

  • អំបិល បន្តិច

  • ទឹកត្រី 1ស្លាបព្រាបាយ

  • ប្រេងខ្យង 1ស្លាបព្រាបាយ

  • ម្សៅស៊ុប 1ស្លាបព្រាកាហ្វេ

  • ស្លឹកម្រេះព្រៅ តាមចំនូលចិត្ត

  • ប្រេងឆា 2ស្លាបព្រាបាយ

Directions

  • ម្ទេសក្រៀមលាងទឹកអោយស្អាត ត្រាំទឹកអោយរីក ចិញ្រ្ចាំអោយម៉ត់
  • មឹកធ្វើអោយស្អាតកាត់ជាដុំធំៗ អាចដាក់ចំហុយបន្តិចដើម្បីអោយស្រស់ទឹកបន្តិច
  • ដាំប្រេងឆាអោយក្តៅ ដាក់ខ្ទឹមចិញ្រ្ចាំបំពងអោយក្រហម រួចដាក់ម្ទេសក្រៀមឆាអោយក្រហម រួចដាក់គ្រឿងបុកឆាអោយឈ្ងុយ រួចដាក់មឹកចូលឆាបួនប្រាំត្រឡប់
  • បន្ថែមរសជាតិដោយ ទឹកត្រី ស្ករ ប្រេងខ្យង ម្សៅស៊ុប និងអំបិលចូលឆាអោយស្ងួតទឹកដែលចេញពីសាច់។ចុងក្រោយដាក់ស្លឹកម្រេះព្រៅចូលឆាមួយត្រឡប់ជាការស្រេច