របៀបធ្វើឆាក្តៅមឹក

Join Our Telegram Channel

Ingredients

  • មឹក 5០០ក្រាម

  • ម្ទេសដៃនាង 3-5ផ្លែ

  • ខ្ទឹមស 4-5កំពឹស

  • ម្រះព្រៅ

  • ម្សៅស៊ុប កន្លះស្លាបព្រាបាយ

  • ស្កស កន្លះស្លាបព្រាបាយ

  • ទឹកត្រី កន្លះស្លាបព្រាបាយ

  • ប្រេងខ្យង កន្លះស្លាបព្រាបាយ

  • អំបិល កន្លះស្លាបព្រាកាហ្វេ

  • ប្រេងឆា

Directions

  • លាងមឹកអោយស្អាតហើយកាត់ដុំៗតែកុំតូចពេក ព្រោះពេលឆាឆ្អិនវាកាន់តែរួញរូចជាងមុន
  • ម្ទេសដៃនាងហាន់អោយល្អិតឬបុកក៏បាន ស្លឹកក្រូចសើចហាន់ឲ្យល្អិត ចំណែកម្រះព្រៅ បេះយកតែស្លឹក
  • យកខ្ទះចាក់ខ្លាញ់ឲ្យក្តៅ ដាក់បំពងខ្ទឹមឲ្យឈ្ងុយលាយជាមួយម្ទេស ទើបចាក់មឹកចូល ឆា2-3ត្រលប់។កុំភ្លេចបើកភ្លើងអោយខ្លាំង ហើយបើឆាយូពេកធ្វើអោយមឹកស្វិតហើយចេញទឹកច្រើន
  • បន្ទាប់មកដាក់គ្រឿង ស្ក អំបិល ប្រេងខ្យង ទឹកត្រី នឹងម្សៅស៊ុប ឆាត្រលប់ចុះត្រលប់ឡើងឲ្យស្ងួតទើបដាក់ម្រះព្រៅ ចូលជាការស្រេច