របៀបធ្វើឆាក្តៅបង្គា

Join Our Telegram Channel

Ingredients

  • បង្ការ 5០០ក្រាម

  • ម្ទេសដៃនាង 3-5ផ្លែ

  • ខ្ទឹមស 4-5កំពឹស

  • ម្រះព្រៅ

  • ម្សៅស៊ុប កន្លះស្លាបព្រាបាយ

  • ស្កស កន្លះស្លាបព្រាបាយ

  • ទឹកត្រី កន្លះស្លាបព្រាបាយ

  • ប្រេងខ្យង កន្លះស្លាបព្រាបាយ

  • អំបិល កន្លះស្លាបព្រាកាហ្វេ

  • ប្រេងឆា

Directions

  • បកសំបកបង្គាអោយស្អាតហើយពុះខ្នងចេញរួចលាងទឹកឲ្យស្អាត
  • ម្ទេសដៃនាងហាន់បញ្ឆិត ស្លឹកក្រូចសើចហាន់ឲ្យល្អិត ចំណែកម្រះព្រៅ បេះយកតែស្លឹក
  • យកខ្ទះចាក់ខ្លាញ់ឲ្យក្តៅ ដាក់បំពងខ្ទឹមឲ្យឈ្ងុយលាយជាមួយម្ទេស ទើបចាក់បង្គាចូល ឆា2-3ត្រលប់
  • បន្ទាប់មកដាក់គ្រឿង ស្ក អំបិល ប្រេងខ្យង ទឹកត្រី នឹងម្សៅស៊ុប ឆាត្រលប់ចុះត្រលប់ឡើងឲ្យស្ងួតទើបដាក់ម្រះព្រៅ ចូលជាការស្រេច។ កុំភ្លេចភ្លក្សរសជាតិតាមចំនូលចិត្ត