Join Our Telegram Channel
Ingredients
ក្ដាមថ្ម 2ក្បាល
ខ្ទឹមក្រហម 3មើម
ម្សៅឆា 1ស្លាបព្រាកាហ្វេ
ទឹកដោះគោសុទ្ធ 4ពែងរង្វាល់ ប្រហែលកន្លះចានចង្កឹះ
ស៊ុតមាន់ 1
ទឹកស៊ុប 1ចានចង្កឹះ ឬប្រើទឹកដោះគោជំនួសក៏បាន
ទឹកការីខាប់
ម្ទេសម៉ដ្ឋ 1លស្លាបព្រាកាហ្វេ
ខ្ទឹមបារាំង 1ផ្លែ
ការ៉ុត 1មើម
ប៉េងប៉ោះ 2ផ្លែ
ស្ករ 1ស្លាបព្រាបាយ
អំបិល 1ស្លាបព្រាកាហ្វេ
ម្សៅស៊ុប 1ស្លាបព្រាកាហ្វេ
ប្រេងខ្យង 1ស្លាបព្រាបាយ
Directions
- យកក្ដាមថ្មមក កាត់ដង្កៀបហើយដំអោយបែក និងកាត់សាច់ជាដុំៗ ។ រួចប្រឡាក់ជាមួយម្សៅឆា និងអំបិល បន្ទាប់មកដាក់បំពងនៅក្នុងឆ្នាំខ្ទះដែលមានប្រេងកំពុងពុះ ដោយដាក់ភ្លើងឲ្យក្ដៅខ្លាំង ប្រែទៅប្រែមក រួចស្រង់ចេញ។
- ដាក់ខ្ទឹមស ម្ទេសម៉ដ្ឋ ខ្ទឹមក្រហម និងទឹកការីចូលទៅក្នុងខ្ទះថ្មីមួយ ដើម្បីបំពងឲ្យបានឈ្ងុយ
- រួចចាក់ទឹកស៊ុប និងសាច់ក្ដាមចូលរំងាស់ ដាក់គ្រឿងផ្សំចូល។ ភ្លក្សរសជាតិតាមចំនូលចិត្តរួច រំងាស់បន្តិចដើម្បីឲ្យដាច់ទឹក
- ចុងក្រោយបង្អស់ ចាក់ទឹកដោះគោសុទ្ធចូល បន្ទាប់មកចាក់ពងមាន់ចូលទៀត ឆាប្រហែល2នាទីរួចរោយស្លឹកខ្ទឹមឬជីវ៉ាន់ស៊ុយក៏បាន
- មុខម្ហូបមួយមុខនេះរួចរាល់ហើយ សូមទទួលទានដោយរីករាយ