របៀបធ្វើឆាក្ដៅទា

Join Our Telegram Channel

Ingredients

  • ទា កាត់ជាដុំៗល្មម

  • គ្រឿងបុក (គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច រមៀត រំដេង ខ្ទឹមស)

  • ម្ទេសក្រៀម ចិញ្ច្រាំអោយម៉ត់

  • សណ្ដែកដីលីង (បុកកុំអោយម៉ត់ពេក)

  • ស្លឹកក្រូចសើច

  • ស្លឹកម្រះព្រៅ

  • ស្ករត្នោត អំបិល ទឹកត្រី ម្សៅស៊ុប

Directions

  • ដាក់ប្រេងឆាចូលក្នុងខ្ទះបន្តិច ទុកអោយក្ដៅ រួចដាក់ខ្ទឹមសចិញ្រាំ និងម្ទេសក្រៀមចូលរំលីងអោយឡើងក្រហម ទើបដាក់គ្រឿងបុក សណ្ដែកដីចូល រំលីងអោយឡើងឈ្ងុយ
  • រួចដាក់សាច់ ស្ករត្នោត ម្សៅស៊ុប អំបិល ទឹកត្រី និង ទឹកបន្តិច ហើយកូរអោយសព្វចូលជាតិជាមួយគ្រឿង រួចភ្លក់មើលអោយល្មមតាមការចូលចិត្ត
  • រំងាស់ទុកអោយចូលជាតិផុយសាច់ហើយ បន្ទាប់មកដាក់ទឹកដោះគោឆៅចូល ទុកអោយពុះ រៀងរីងទឹកបន្តិច ទើបដាក់ស្លឹកម្រះពៅ ស្លឹកក្រូចសើចចូល កូរអោយសព្វ រួចជាការស្រេច ។
  • *** យើងអាចដាក់ អំពិលទុំ ចូលក៌បានតាមការចូលចិត្ត និង មួយទៀតដាក់ខ្ទិះដូងជំនួសទឹក ក៌បានដែរ ប្រសិនបើយើងចូលចិត្ត ។