Join Our Telegram Channel
Ingredients
សាច់ជ្រូក 1គីឡូ (សាច់ជាប់ខ្លាញ់ឬសាច់3ជាន់ តាមចំណូលចិត្ត)
អំបិលម៉ត់ 1ស្លាបព្រាបាយ
ស្ករស 2ស្លាបព្រាបាយ
ម្រេចម៉ត់ 1ស្លាបព្រាបាយ
ម្សៅស៊ុប កន្លះស្លាបព្រាបាយ
ប្រេងខ្យង 1ស្លាបព្រាបាយ
ខ្ទឹមស 1ខាំ
រំដេង កន្លះខាំ
គល់ស្លឹកគ្រៃ កន្លះខាំ
ម្ទេស កន្លះខាំ
ទឹកស៊ីអ៊ីវ 1ស្លាបព្រាបាយ
Directions
- សាច់ជ្រូកលាងទឹកអោយស្អាត ជៀរជាបន្ទះស្ដេីងៗ តាមការចូលចិត្ត
- ខ្ទឹមស បកសំបកអោយស្អាតបុកអោយម៉ត់ រំដេងចិតសំបកចេញលាងទឹកអោយស្អាត បុកអោយម៉ត់
- គល់ស្លឹកគ្រៃលាងទឹកអោយស្អាត ហាន់ល្អិតៗ បុកអោយម៉ត។ ម្ទេសលាងទឹកអោយស្អាតបុកអោយម៉ត
- យកសាច់ជ្រូកដែលបាន វះឬជៀរ ជាបន្ទះស្ដេីងៗយកគ្រឿងផ្សំរទាំងអស់ដាក់បញ្ចូលគ្នាច្របាច់អោយសព្វ រួចយកថង់មកច្រកទុករយះពេលកន្លះម៉ោងទេីបយកទៅហាលថ្ងៃ 2-3ថ្ងៃ អាចយកទៅអាំង ឬចៀនបានតាមចំណូលចិត្ត






