Join Our Telegram Channel
Ingredients
ងាវ 1គីឡូ
ខ្ទឹមស ខ្ទឹមក្រហម ម្ទេស
រំដេង ស្លឹកក្រូចសើច គល់ស្លឹកគ្រៃ
ទឹកត្រី ស្ករស ម្សៅស៊ុប ប្រេងខ្យង
ទឹកក្រូចឆ្មា ទឹកអំពិលទុំ
Directions
- បុកខ្ទឹមស ខ្ទឹមក្រហមនឹងម្ទេសអោយម៉ត់ ចំនែកគល់ស្លឹកគ្រៃនឹងរំដេងត្រូវដំអោយបែក
- បន្ទាប់មកយកគ្រឿងដែរបុករួចនោះមកលាយជាមួយគល់ស្លឹកគ្រៃ រំដេង ស្លឹកក្រូចសើច ទឹកត្រីមួយស្លាបព្រាបាយ ប្រេងខ្យងមួយស្លាបព្រាបាយ ប្រេងខ្យងកន្លះស្លាបព្រាបាយ ម្សៅស៊ុបមួយស្លាបព្រាកាហ្វេ ទឹកក្រូចឆ្មា កន្លះស្លាបព្រាបាយ ទឹកអំពិលទុំជិតមួយស្លាបព្រាបាយ
- កូរច្របល់គ្រឿងអោយចូលគ្នាសព្វទើបដាក់ងាវចូល ប្រលាក់ងាវជាមួយគ្រឿងហើយទុក15នាទីទើបខ្ចប់ជាមួយក្រដាសអាលុយមីញ៉ូមហើយយកទៅអាំង
- បើអាំងក្នុងចង្រ្កានអគ្គីសនី ត្រូវដាក់ភ្លើង200អង្សា ក្នុងរយះពេល5-7នាទី បានហើយ
- បើចូលចិត្តឆៅតិចៗឬឆ្អិន អាចបន្ថែមបន្ថយនាទីទៅតាមចំនូលចិត្ត
- ញ៉ាំជ្រលក់ជាមួយអំបិលម្រេចក្រូចឆ្មាពិតជាឆ្ងាញ់ខ្លាំង






