របៀបធ្វើងាវឆាអំពិលទុំឈ្ងុយឆ្ងាញ់

Join Our Telegram Channel

Ingredients

  • ងាវស្រស់ (1 គីឡូ)

  • ស្ករ (1 ស្លាបព្រាបាយ)

  • ម្ទេសហាន់ស្តើងៗ (ប្រហែល 1 ស្លាបព្រាបាយ)

  • ម្រះព្រៅ

  • ប្រេងឆា

  • អំបិល (2 ស្លាព្រាកាហ្វេ)

  • ម្សៅស៊ុប (2 ស្លាព្រាកាហ្វេ)

  • ទឹកត្រី (1 ស្លាបព្រាបាយ)

  • ទឹកអំពិលទុំ (2 ស្លាបព្រាបាយ)

  • ប្រេងខ្យង

  • ខ្ទឹមចិញ្ច្រាំ (1 ស្លាបព្រាបាយ)

Directions

  • យកងាវមកត្រាំទឹកអង្កររឺត្រាំទឹកធម្មតាតែត្រូវដាក់ក្រូចឆ្មា ឬម្ទេសបុកប្រហែល 5 ឬ 6ផ្លែ (ដើម្បីសំអាតកុំអោយងាវមានដី)​ ទុកចោលប្រហែល30 នាទី បន្ទាប់មកលាងទឹកឲ្យស្អាត
  • ដាក់ដាំទឹកមួយកូនឆ្នាំង ពេលទឹកពុះដាក់អំបិលមួយស្លាបព្រាកាហ្វេ រួចហើយចាក់ងាវចូល កូរងាវអោយសព្វប្រហែល 2 នាទី(បកងាវមួយមើលថាឆ្អិនល្មមរឺនៅ) ងាវស្រុះអោយឆ្អិនតែ40-50% បានហើយព្រោះយើងយកវាទៅឆាម្តងទៀត
  • ពេលដែលងាវឆ្អិនល្មមបកបានហើយស្រង់វាចេញហើយយកទៅត្រាំទឹកត្រជាក់ដែលមានលាយទឹកកកប្រហែល 10-15 នាទី (ដើម្បីរក្សាសាច់ងាវ ហើយបង្កើនរសជាតិ) រួចបកសំបកវាចេញហើយទុកមួយឡែកសិន
  • ហាន់ម្ទេសស្តើងៗហើយ បេះស្លឹកម្រះព្រៅរួចលាងទឹកអោយស្អាត
  • លាយប្រេងឆាមួយស្លាព្រាកាហ្វេជាមួយអំបិល​,ស្ករ,ម្សៅស៊ុប,ប្រេងខ្យង ទឹកត្រីព្រមទាំងទឹកអំពិលទុំក្នុងកូនចានមួយកូរឲ្យសព្វរួចភ្លក្សបន្តិចថារសជាតិល្មមរឺនៅ(រសជាតិវាផ្អែមប្រៃជូរដិតបន្តិចកាន់តែឆ្ងាញ់) រួចទុកមួយអន្លើ។
  • ដាក់ខ្ទះអោយក្តៅរួចចាក់ប្រេងឆាចូលបន្ទាប់មកចាក់ខ្ទឹមចិញ្ច្រាំចូល លីងខ្ទឹមឲ្យឡើងឈ្ងុយ បន្ទាប់មកចាក់ទឹកម្ជូរដែលបានលាយទុកនោះចូល រួចឆាវាមួយត្រលប់ហើយចាក់ងាវដែរយើងបានបករួចចូលទៀត ឆាវាមួយត្រលប់ទៀត ភ្លក្សរសជាតិទៅតាមចំនូលចិត្ត ចុងក្រោយដាក់ស្លឹកម្រះព្រៅនឹងម្ទេសដែរហាន់រួចចូល
  • មុខម្ហូបមួយមុខនេះរួចរាល់ហើយ ដួសដាក់ចានហើយញាំជុំគ្នាជាមួយក្រុមគ្រួសារ?