Join Our Telegram Channel
Ingredients
គ្រឿងក្នុងជ្រូក
សណ្តែកដីលីង 1 ខាំ
ខ្ទឹមក្រហម 2 ដុំ
ខ្ទឹមស 5 កំពិល
ស្ករស 2 ស្លាបព្រាបាយ
ស្ករត្នោត 1 ស្លាបព្រាបាយ
ទឹកត្រី 5 ស្លាបព្រាបាយ
ម្ទេស តាមចំនូលចិត្ត
ក្រូចឆ្មារ 2 ផ្លែ
ទឹកក្រូចឆ្មារ 3 ស្លាបព្រាបាយ
ទឹកឆ្អឹន 4 ស្លាបព្រាបាយ
បន្លែ ស្លឹកជី ត្រសក់ សាឡាដ សណ្តែកបណ្តុះ
Directions
- ដាំទឹកអោយពុះ ដាក់អំបិលបន្តិច ទឹកក្រូចឆ្មារពីរបីតំណក់ ដាក់គ្រឿងក្នុងជ្រូកចូលស្ងោរអោយឆ្អឹន រូចហាន់តូចៗល្មម។
- លាងបន្លែអោយស្អាត រួចរៀបដាក់ចានមួយ ទុកញុំាំជាមួយទឹកត្រី និងសាច់។
របៀបធ្វើទឹកត្រីផ្អែម- បុកសណ្តែកដី ម្ទេស ខ្ទឹមស 2 កំពិស និងខ្ទឹមក្រហម 1 ដុំ ចូលគ្នាអោយម៉ត់។
- លាយសណ្តែកដី ទឹកក្រូចឆ្មារ 2 ស្លាបព្រាបាយ ទឹកត្រី 2 ស្លាបព្រាបាយ និងស្ករត្នោត ចូលគ្នាអោយសព្វ ដាក់ទឹកឆ្អឹនចូល ភ្លក្សរសជាតិតាមចូលចិត្ត (ប្រៃ ផ្អែម)។
- របៀបធ្វើទឹកត្រីហិរ
- ហាន់ខ្ទឹមស 3 កំពិស ខ្ទឹមក្រហម 1 ដុំ និងម្ទេស ល្អិតៗ រួចលាយជាមួយ ទឹកត្រី 3 ស្លាបព្រាបាយ ស្ករស ទឹកក្រូចឆ្មារ 1 ស្លាបព្រាបាយ ចូលគ្នាអោយសព្វ។
- ចិតសម្បកក្រូចឆ្មារចេញអោយអស់ រូចឆ្កឹះយកតែសាច់ក្រូច លាយជាមួយទឹកត្រី ភ្លក្សរសជាតិតាមចំនូលចិត្ត។