Join Our Telegram Channel
Ingredients
សំបកគាវ 1កញ្ចប់
សាច់ជ្រូកសាច់ជីឡាំង សាច់សុទ្ធ រឺសាច់បីជាន់តាមការចូលចិត្ត 0.50kg
បង្គាក្រៀម 2ស្លាបព្រាបាយ
បង្គា 300 ក្រាម ចិញ្រ្ចាំអោយម៉ត់
ផ្សិតខ្មៅក្រៀម 5-6ផ្សិត
ការ៉ុត 1ផ្លែ
ខ្ទឹមស 3-4កំពឹស ចិញ្រ្ចាំអោយម៉ត
ស្លឹកខ្ទឹម 5ដើម
ខ្ទឹមក្រហម 3មើម
ទឹកត្រី 1ស្លាបព្រាបាយ
ទឹកស៊ីអ៊ីវ 2ស្លាបព្រាបាយ
ម្រេចតាមកាចូលចិត្ត
ម្សៅស៊ុប 1ស្លាបព្រាកាហ្វេ
ប្រេងខ្យង 1ស្លាបព្រាបាយ
ប្រេងល្ង 1ស្លាបព្រាបាយ
ស្ករ 1ស្លាបព្រាបាយ
Directions
- លាងសាច់នឹងបន្លែអោយស្អាតល្អ
- សាច់ជ្រូកនឹងបង្គាចិញ្ជ្រាំ រឺ កិនអោយម៉ត
- បង្គាក្រៀមត្រាំទឹកបន្តិចរួចយកមកចិញ្ច្រាំអោយម៉ត់ដូចគ្នា
- ការ៉ុតនិងផ្សិត ហាន់អោយល្អិត ស្លឹកខ្ទឹម ខ្ទឹមស ខ្ទឹមក្រហមហាន់អោយល្អិតដូចគ្នា
- លាយគ្រឿងនិងសាច់ដែលចិញ្ជ្រាំហើយចូលគ្នាយសព្វ ចូលគ្នាច្របល់អោយសព្វល្អ ចំណែកទឹកជ្រលក់ធ្វើតាមការចូលចិត្ត ទឹកស៊ីអីវ ខ្ទឹមស ម្ទេស ស្ករបន្តិច
- ខ្ចប់គាវរួចដាក់ទឹកដាំក្នុងឡាំងស៊ឹងអោយពុះ លាបប្រេងខ្លះក្នុងឡាំងស៊ឹងកុំអោយពេលចំហុយគាវជាប់ឡាំងស៊ឹង ចំហុយរយះពេល 10-15នាទី។ ឬប្រើវិធីស្ងោរក៏បាន គ្រាន់តែដាក់ដាំទឹកអោយពុះរួចហើយបង់គាវចូល ពេលដែរគាវឆ្អិនវានឹងអណ្តែតឡើងមកខាងលើ
- សំរាប់ទឹកស្ងោរគាវ បងប្អូនអាចធ្វើជាទឹកស៊ុបក៏បានតាមចំនូលចិត្ត។គ្រាន់តែធ្វើទឹកស៊ុបងាយៗដែរមានគ្រឿងផ្សំដូចជា ឆ្អឹងជំនីជ្រូក ហេប៉ីយាហ៊ឺ ការ៉ុតឆៃថាវឬប៉ិនគក់
- ដាក់រំងាស់គ្រឿងផ្សំខាងលើ ប្រហែល20-30នាទី រួចបង់គ្រឿងទៅតាមចំនូលចិត្តរួចទើបបង់គាវចូល ជាការស្រេច។ ចង់ញាំជាមីគាវក៏បាន គ្រាន់តែថែមមីគាវជាការស្រេច