របៀបធ្វើគាវចំហុយទឹកស៊ីអ៊ីវ

Join Our Telegram Channel

Ingredients

  • ម្សៅមីមួយកូនចាន

  • ស្ពៃបូកគោ 500ក្រាម

  • សាច់ជ្រូកចិញ្ច្រាំ 500ក្រាម

  • ខ្ញី 1កូនដុំ

  • ស្លឹកខ្ទឹម

  • ទឹកស៊ីអ៊ីវ 1 ស្លាបព្រាបាយ

  • ប្រេងល្ង 1 ស្លាបព្រាបាយ

  • អំបិល 1 ចុងស្លាបព្រាកាហ្វេ

  • ម្រេច 1 ស្លាបព្រាកាហ្វេ

  • ស្ករស បន្តិចប្រហែលកន្លះស្លាបព្រាបាយ

  • ម្សៅស៊ុបបន្តិច

  • ម្សៅសំរាប់ធ្វើគាវបន្តិច

Directions

  • មុនដំបូងត្រូវលាយម្សៅមីជាមួយទឹក ត្រូវដាក់ទឹកលាយចូលម្សៅម្តងបន្តិចៗ កូរម្សៅបណ្តើរចាក់ទឹកបណ្តើរ
  • ពេលម្សៅទន់ល្មមហើយត្រូវច្របាច់វាអោយរលាយម្សៅសព្វល្អ ហើយគ្រប់វាទុករយះពេលមួយម៉ោង
  • ងាកមកលាយស្នូលនំម្តង សាច់ជ្រូកចិញ្ច្រាំត្រូវយកសាច់លាយខ្លាញ់ទើបឆ្ងាញ់ ឬដាក់សាច់សុទ្ធតាមចំនូលចិត្ត
  • ស្ពៃបូកគោលាងទឹកអោយស្អាត ហើយយកតែផ្នែកខ្ចីៗរួចចិតចិញ្ច្រាំវាអោយល្អិត
  • ចិញ្ច្រាំសាច់អោយម៉ត់ល្អ រួចដាក់ម្សៅស៊ុបបន្តិច ប្រេងល្ងបន្តិច ម្រេច ស្ករ ទឹកស៊ីអ៊ីវ ខ្ងីចិញ្ច្រាំអោយម៉ត់ ម្សៅសំរាប់ធ្វើគាវ (មិនដាក់ក៏បាន) ច្របល់ចូលគ្នាអោយសព្វទើបដាក់ស្ពៃបូកគោចូលហើយច្របល់វាអោយសព្វម្តងទៀត
  • បន្ទាប់ពីគ្រប់1ម៉ោងហើយ យើងត្រូវយកម្សៅមកលុញវាម្តងទៀត ហើយកាត់វាកង់ៗទំហំធំជាងមេដៃ (លៃអោយល្មមសំរាប់ខ្ចប់គាវអោយជិត)កុំធំពេក កុំតូចពេក
  • យកអង្រែសំរាប់ធ្វើនំ មកសង្កត់ម្សៅអោយស្តើង (ពេលសង្កត់កុំភ្លេចរោយម្សៅមីផងដើម្បីកុំអោយវាស្អិត)
  • បន្ទាប់មកដាក់សាច់ជ្រូកចិញ្ច្រាំចូលចំកណ្តាលនំ ហើយខ្ចប់មាត់វាអោយជិតដូចក្នុងរូប
  • ដាំទឹកកន្លះឆ្នាំងអោយពុះរួចបង់នំចូលម្តងមួយៗ កុំកូរទឹកខ្លាំងៗព្រោះវាធ្វើអោយបែកនំ
  • ត្រូវយកវែកកូរតិចៗជុំវិញឆ្នាំង ពេលនំអណ្តែតបានន័យថាឆ្អិនហើយ
  • យើងញាំវាជាមួយទឹកស៊ីអ៊ីវលាយប្រេងល្ងបន្តិចនឹងម្ទេស ខ្ទឹមសហាន់ជាបន្ទះៗឬចិញ្ច្រាំតាមចំនូលចិត្ត
  • សំរាប់ទឹកស៊ីអ៊ីវត្រូវប្រើទឹកស៊ីអ៊ីវចិនទើបមានរសជាតិកាន់តែឆ្ងាញ់ (ទាំងលាយសាច់នឹងជ្រលក់)
  • បើមិនចង់លាយម្សៅនាំពិបាក​ បងប្អូនអាចទិញសំបកគាវស្រាប់មកវេចក៏បាន