របៀបធ្វើខៃយ៉ាត់សៃ (មុខម្ហូបបែបថៃ)

Join Our Telegram Channel

Ingredients

  • សាច់ជ្រូកចិញ្ច្រាំ

  • ពងមាន់

  • ស្ករ អំបិល ទឹកត្រី ម្សៅស៊ុប ប្រេងខ្យង

  • ខ្ទឹមចិញ្រ្ចាំ ម្ទេស

  • បន្លែ ការ៉ុត ឬ សណ្តែកគួរ​ ឬបន្លែផ្សេងទៀតតាមចំនូលចិត្ត

Directions

  • ពងមាន់ក្រឡុកអោយបែកហើយដាក់ទឹកចូលបន្តិច (ទឹកដោះគោស្រស់ក៏បាន) ចៀនអោយស្តើងកុំអោយបែក ទុកខ្ចប់សាច់
  • ដាក់ខ្ទះអោយក្តៅ ចាក់ប្រេងនឹងខ្ទឹមចិញ្ច្រាំចូល ឆាឈ្ងុយទើបចាក់សាច់ចូល
  • ឆាសាច់អោយឆ្អិនមុនដាក់គ្រឿងផ្សំចូល
  • ភ្លក្សរសជាតិ អោយល្មមតាមការចូលចិត្ត ទើបដាក់ម្ទេសនឹងបន្លែចូល
  • បន្ទាប់មកទៀត យកសាច់ទៅខ្ចប់ជាមួយពងមាន់ដែលយើងចៀនហើយ
  • នេះជាម្ហូបដែលពេញនិយមមួយនៅប្រទេសថៃ