របៀបធ្វើខាត់ណាទឹកភ្នែក

Join Our Telegram Channel

Ingredients

  • សាច់គោចំឡកក្នុង(សាច់ផុយ) 500g

  • ដើមខាត់ណាថ្លោសៗ 500g

  • ប្រេងឆា 30ml

  • ខ្ទឹមសចិញ្ច្រាំ 1ស្លាបព្រាបាយ

  • ម្ទេសឆ្អើរវះយកគ្រាប់ចេញ ត្រាំទឹកក្តៅឲ្យទន់ ពូតទឹកចេញ ចិញ្ច្រាំឲ្យម៉ត់ 50g

  • ប្រេងខ្យង 1ស្លាបព្រាកាហ្វេ

  • ប្រេងល្ង 1ស្លាបព្រាកាហ្វេ

  • គ្រឿងផ្សំសម្រាប់បុកទឹកត្រីកោះកុង
    1-​ ម្ទេសហិរ 50-60g
    2- អំបិលម៉ត់ 1ស្លាបព្រាកាហ្វេ
    3- ស្ករស 1ស្លាបព្រាបាយ
    4- ទឹកត្រី 1
    ស្លាបព្រាបាយ
    5- ទឹកក្រូចឆ្មារ 2ស្លាបព្រាបាយ
    6- ខ្ទឹមសចិញ្ច្រាំ 1ស្លាបព្រាបាយ
    7- ម្នាស់ទុំ 30g
    8- ម្សៅស៊ុប 1ស្លាបព្រាកាហ្វេ
    9- ជីវ៉ាន់ស៊ុយទាំងដើមទាំងឬសប្រហែល 1ស្លាបព្រាបាយ
    10- ទឹកម្ទេសផ្អែមរបស់ថៃ 1ស្លាបព្រាបាយ
    11- ទឹកស៊ុប កន្លះចានចង្កឹះ
    12- ទឹកខ្មេះ 1ស្លាបព្រាបាយ ឬដាក់ទឹកក្រូចឆ្មាសុទ្ធក៏បាន
    (វិធីធ្វើទឹកត្រីកោះកុងគឺយកគ្រឿងផ្សំទាំងអស់បុកអោយម៉ត់ ឬដាក់ចូលក្នុងម៉ាស៊ីនកិនទឹកក្រឡុកកិនឲ្យម៉ត់រួចភ្លក្ស ថែមថយរសជាតិតាមចំណូលចិត្ត)

Directions

  • បកសម្បកដើមខាត់ណាចេញ រួចកាត់ជាចំណិតៗប្រវែង1ថ្នាំងដៃ
  • ដាំទឹកហើយដាក់អំបិលបន្តិច ប្រេងអូលីវបន្តិច ឬប្រេងឆាក៏បាន ដើម្បីអោយបន្លែទន់ ហើយនៅស្រស់ល្អ
  • ពេលទឹកពុះដាក់ដើមខាត់ណាចូលស្រុស10វិនាទីរួចស្រង់ដើមខាត់ណាចេញយកមកត្រាំក្នុងកាធុនទឹកត្រជាក់លាយទឹកកក ទុកមួយសន្ទុះស្រង់ចេញ ពូតទឹកចេញឲ្យអស់ រួចយកវាតម្រៀបលើចានពងក្រពើ
  • យកសាច់គោហាន់ជាបន្ទះតូចៗស្តើងល្មម ទុកមួយឡែកសិន
  • ដាំខ្ទះឲ្យក្តៅខ្លាំងដាក់ប្រេងឆា ខ្ទឹមសចិញ្ច្រាំ ម្ទេសឆ្អើរចិញ្ច្រាំ ប្រេងខ្យង ប្រេងល្ង ឆាឲ្យវាឈ្ងុយចូលគ្នា បិទភ្លើងភ្លាមចាក់សាច់គោចូល រួចក្រឡុកវាឲ្យចូលជាប់ជាតិឈ្ងុយ រួចយកវាទៅចាក់ពីលើចានខាត់ណា (ធ្វើឲ្យរហ័សដើម្បីកុំឲ្យសាច់គោឆ្អិនពេក ម្ហូបនេះសាច់គោនៅជាប់ឈាមតិចៗទើបពិសេស)
  • យកទឹកត្រីកោះកុងស្រោចពីលើ
  • ម្ហូបនេះត្រូវតែទទួលទានក្តៅៗទាំងហិលទាំងក្តៅផងទើបមិនបាត់បង់រសជាតិ ដូច្នេះហើយទើបគេហៅថា
    ខាត់ណាទឹកភ្នែក