របៀបធ្វើខម៉ាំ

Join Our Telegram Channel

Ingredients


  • ត្រីអណ្តែងរឺត្រីឆ្លាំង 1kg

  • សាច់ជ្រូក3ជាន់=កន្លះគីឡូ

  • ត្រប់វែង 2ផ្លៃ

  • មំុាត្រីរ៉ស់ ឬត្រីកំភ្លាញ 1ខាំ

  • ស្ករត្នោត 1ស្លាបព្រាបាយ

  • ម្សៅស៊ុប 2ស្លាបព្រាកាហ្វេ

  • ខ្ទឹមស 5កំពឹស

  • ខ្ទឹមក្រហម 2ដំុ

  • អាចថែមទឹកអំបិលទុំបាន

  • ប្រេងឆា 1-2ស្លាបព្រាបាយ

  • បន្លែគ្រប់មុខដូចបន្លែទឹកគ្រឿង ឬបន្លែផ្សេងទៀតតាមចំនូលចិត្ត

Directions

  • យកសាច់ជ្រូក3ជាន់មករំលីងអោយអស់ខ្លាញ់បន្តិចរួចដួសចេញ ទុកមួយអន្លើសិន
  • យកសាច់ត្រីមកឆាអោយឆ្អិន (ពេលឆាកុំត្រលប់ឆាខ្លាំងពេកដើម្បីកុំអោយបែកសាច់ត្រី) រួចដួសទុកមួយឡែកសិន
  • យកមាំមកឆាអោយឡើងឈ្ងុយរួចដួសដេញ
  • ដាក់ទឹកចូលក្នុងឆ្នាំងតិចល្មមដាំអោយពុះ រួចដាក់ម៉ាំចូល (អាចដាក់ម៉ាំជ្រុំចូលដូចយើងជ្រុំប្រហុក រួចយកកាកចេញ ដើម្បីកុំអោយដោយឆ្អឹង) រួចកូរអោយរលាយចូលគ្នាអស់ ហើយដាក់សាច់ជ្រូក3ជាន់ ស្ករត្នោត ម្សៅស៊ុប អំបិល ហើយរំងាស់អោយផុយសាច់បន្តិច
  • បន្ទាប់មកដាក់ ត្រី សាច់ជ្រូកចិញ្ច្រាំ និង ត្រប់ រួចទុកអោយពុះ ភ្លក្សមើលអោយល្មមតាមការនិយមចូលចិត្ត
    (ធ្វើអោយខាប់បន្តិច) រំងាស់ឆ្អិនហើយទើបដាក់ទឹកអំពិលទុំចូល ភ្លក្សមើលម្ដងទៀតបើល្មមហើយ ដាក់ខ្ទឹមសបំពងនិងស្លឹកជីនាងវងចូល រួចជាការស្រេច
  • យកមកទទួលទានជាមួយបន្លែដែលលោកអ្នកបានត្រៀមទុក
  • បានជាយើងត្រូវយក សាច់ជ្រូក សាច់ត្រី និងម៉ាំមកឆាជាមុនហើយបានយកមកស្លរ ព្រោះធ្វើដូចនេះដើម្បីធ្វើអោយសាច់ឆ្អិនល្អ ជាពិសេសមិនឆ្អាប ហើយបន្ថែមរសជាតិម្ហូបរបស់យើងអោយកាន់តែមានឆ្ងាញ់
  • មានអ្នកខ្លះគាត់លាយជាមួយសាច់គោទៀត ច្នៃតាមការចូលចិត្តរបស់គាត់