របៀបធ្វើខមាំពោះតាន់

Join Our Telegram Channel

Ingredients

  • ម៉ាំត្រី

  • សាច់ជ្រូកជាប់ខ្លាញ់

  • ពោះតាន់ជ្រូក

  • ខ្ទឹមស ខ្ទឹមក្រហម

  • ប្រេងឆា ម្សៅស៊ុប

  • ត្រប់ស្រួយ ស្ពៃក្ដោប ត្រសក់ ពពាយ ត្រប់វែងដុត ម្ទេសប្លោកខ្ចី

Directions

  • មុនដំបូងត្រូវយកសាច់ជ្រូកជាប់ខ្លាញ់ទៅលាងឱ្យស្អាត ហើយចិញ្ច្រាំឱ្យម៉ត់ទុកមួយអន្លើរ។
  • ចំណែកឯពោះតាន់វិញ ត្រូវយកទៅស្ងោរឱ្យឆ្អិនល្មម។
  • បន្ទាប់មកយកម៉ាំមកចិញ្ច្រាំឱ្យម៉ត់ហើយយកខ្ទះដាក់ខ្លាញ់ឱ្យក្ដៅ ទើបដាក់ខ្ទឹមស ខ្ទឹមក្រហមលីងវាឱ្យឈ្ងុយទើបដាក់សាច់ជ្រូក និងម៉ាំ ចូលឆាឱ្យសព្វចូលគ្នា ដាក់ម្សៅស៊ុបបន្ដិច ស្ករបន្ដិចជាការស្រេច។