Join Our Telegram Channel
Ingredients
ភ្លៅមាន់ កន្លះគីឡូ
អំបិល + ម្រេច
ខ្ទឹមស 3 កំពឹស
ខ្ញី 3 ចំណិត
ទឹកស៊ីអ៉ីវ 2 ស្លាបព្រាបាយ
ទឹកប្រេងខ្យង 1 ស្លាបព្រាបាយ
ទឹកម្ទេស 1 ស្លាបព្រាបាយ
ទឹកប៉េងប៉ោះ 1 ស្លាបព្រាបាយ
ស្ករ កន្លះស្លាបព្រាបាយ
ម្ទេសក្រៀម (តាមចំណូលចិត្ត)
ទឹក 4 វែកសម្ល
ប្រេងឆា
Directions
- ជាដំបូង យើងត្រូវវះភ្លៅមាន់ឲ្យដល់ឆ្អឹងចំនួនកន្លះគីឡូ បន្ទាប់មកត្រូវប្រឡាក់គ្រឿងជាមួយអំបិល និងម្រេចបន្តិច រួចទុកមួយឡែក។
- លាយគ្រឿងផ្សំដូចជា ទឹកប្រេងខ្យង ទឹកសុីអុីវ ទឹកម្ទេស ទឹកប៉េងប៉ោះ ស្ករ និងម្ទេសក្រៀម រួចកូរវាឲ្យចូលជាតិគ្នា។
- ចិញ្ច្រាំខ្ទឹមស និងខ្ញីជាល្អិតតូចៗ។
- ដាក់ខ្ទះឲ្យក្តៅ និងដាក់ប្រេងឆាចូល រួចដាក់ភ្លៅមាន់ចៀនដោយដាក់ភ្លើងតិចៗ (យើងចៀនដើម្បីយកពណ៌ និងក្លិនឈ្ងុយ មិនចាំបាច់ឆ្អិន 100% ទេ) បន្ទាប់មកស្រង់វាចេញ រួចទុកមួយឡែកសិន។
- បន្ទាប់មកយើងចាក់ខ្ទឹមស និងខ្ញីដែលបានចិញ្ច្រាំហើយចូលក្នុងខ្ទះ រួចឆាឲ្យមានក្លិនឈ្ងុយ។ ហើយចាំចាក់ទឹកគ្រឿងដែលយើងបានផ្សំរួចខាងលើចូល និងចាក់ទឹកធម្មតាចូល។
- កូរទឹកឲ្យសព្ធ រួចចាំរហូតដល់ពុះ។ បន្ទាប់មកយើងដាក់ភ្លៅមាន់ចូលដើម្បីចម្អិនវាឲ្យឆ្អិនល្អ (ដោយបិទគម្របឆ្នាំង រំងាស់ឲ្យបាន 15-20 នាទី)។ បញ្ជាក់៖ ដាក់ភ្លើងតិចៗល្មម កុំឲ្យខ្លោចសាច់។
- បន្ទាប់ពីសាច់មាន់ឆ្អិនល្អហើយ យើងអាចរោយស្លឹកខ្ទឹម និងជីវ៉ាន់ស៊ុយចូលជាការស្រេច។