របៀបធ្វើខប្រហុកជាមួយត្រីអណ្តែង

Join Our Telegram Channel

Ingredients

  • ត្រីអណ្តែង 500ក្រាម

  • សាច់ជ្រូក3ជាន់ 300ក្រាម

  • ប្រហុកកន្លះកូនចានចង្កឹះ ប្រហែល 50ក្រាម

  • ខ្ទឹមសចិញ្ច្រាំ

  • ស្ករត្នោត 1ស្លាបព្រាបាយ

  • ទឹកត្រី 1ស្លាបព្រាបាយ

  • ម្សៅស៊ុប 1ស្លាបព្រាកាហ្វេ

  • បន្លែអន្លក់តាមចំនូលចិត្ត

  • ស្លឹកក្រូច​សើច ខ្ទឹមស ខ្ទឹមក្រហម ត្រប់ពុតលំញង ម្ទេស

Directions

  • លាងសាច់ ប្រហុក នឹងបន្លែអោយស្អាតរួចទុកមួយឡែកសិន
  • សាច់ជ្រូក3ជាន់ត្រូវចិញ្ច្រាំអោយម៉ត់ ប្រហុកក៏ដូចគ្នា។ រួចទុកមួយឡែកសិន
  • លីងត្រប់ ស្លឹកក្រូចសើច ខ្ទឹមស ខ្ទឹមក្រហម អោយឆ្អិន ម្ទេស
  • ត្រីអណ្តែងត្រូវចៀនអោយក្រៀមល្អ រួចទុកមួយឡែកសិន
  • ដាក់ខ្ទះបំពងខ្ទឹមចិញ្ច្រាំអោយក្រហមទើបចាក់ប្រហុកចូល ឆាចូលគ្នាអោយសព្វល្អ (កុំបើកភ្លើងខ្លាំងពេក)
  • បន្ទាប់មកទៀតត្រូវចាក់សាច់ជ្រូកចិញ្រ្ចាំចូល ឆាអោយឆ្អិនសាច់ទើបដាក់ទឹកត្រីមួយស្លាបព្រាបាយ ម្សៅស៊ុប1ស្លាបព្រាកាហ្វេចូល ហើយចាក់ទឹកចូលអោយលិចត្រីហើយរំងាស់វាចោល ពេលរីងទឹកយើងដាក់គ្រឿងលីងចូលម្តង
  • ហើយចាក់ទឹករំងាស់ម្តងទៀត តែមិនរំងាស់អោយរីងទឹកពេកទេ។កុំភ្លេចភ្លក្សរសជាតិហើយថែមថយគ្រឿងតាមចំនូលចិត្ត
  • ពិសារជាមួយអន្លក់ខ្ចីៗពិតជាឆ្ងាញ់ខ្លាំងណាស់