Join Our Telegram Channel
Ingredients
ត្រីរៀលធំៗល្មម 1 គីឡូ
ប៉េងប៉ោះទុំ 3-4 ផ្លែ
ស្ករត្នោត ទឹកស៊ីអ៊ីវ អំបិល ទឹកត្រី ប្រេងខ្យង ម្សៅស៊ុប ម្រេចម៉ត់
ទឹកស៊ីអ៊ីវខាប់ 1ស្លាបព្រា (បើសិនជាចង់ត្រីក្រហមក្រម៉ៅ)
ខ្ទឹមសចិញ្ច្រាំ
Directions
- លាងត្រីអោយស្អាត ត្រីធំៗ បងប្អូនអាចអង្កន់វាអោយដាច់ឆ្អឹង ដើម្បីអោយឆាប់ផុយហើយងាយស្រួលញ៉ាំ
- ប៉េងប៉ោះទុំ ពុះជា 2 ឬជា 4 តាមចំនូលចិត្ត
- យកត្រីដែលអង្កន់ហើយនេះមកលាយគ្រឿង មានដូចជា ស្ករត្នោត ទឹកស៊ីអ៊ីវ ទឹកត្រី ប្រេងខ្យង ម្សៅស៊ុប ម្រេចម៉ត់ ខ្ទឹមចិញ្រ្ចាំ នឹងអំបិល (ដាក់ទឹកស៊ីអ៊ីវខាប់បន្តិចដើម្បីអោយត្រីមានពណ័ក្រហមក្រម៉ៅ មិនដាក់ក៏បាន)
- លាយច្របល់ត្រីអោយចូលគ្នាជាមួយគ្រឿងសព្វល្អ ហើយផ្អាប់វាទុក 30-45នាទី
- យកប៉េងប៉ោះមករៀបដាក់បាតឆ្នាំង ហើយចាក់ត្រីពីលើ
- បន្ទាប់មកត្រូវដាក់ដាំអោយពុះ រំងាស់វាអោយយូ 1-2ម៉ោង (ត្រូវប្រើភ្លើងតិចៗ)
- មុនតំបូងមិនទាន់ចាក់ទឹកចូលទេ រំងាស់អោយរីងទឹកសិន ទើបចាប់ផ្តើមចាក់ទឹកចូលម្តងបន្តិចៗ
- ហើយបន្តរំងាស់រហូតដល់ត្រីផុយឆ្អឹងល្អ (មិនត្រូវកូរត្រីទេ នាំអោយបែកសាច់ ហើយក៏មិនត្រូវបើកភ្លើងខ្លាំងដែរ នាំខ្លោចហើយឆ្អឹងមិនផុយទៀតផង)
- ធ្វើបែបនេះងាយស្រួល មិនខ្លោច មិនបែកត្រី ហើយឆ្ងាញ់ទៀតផង
- ពិសារជាមួយបបរសពិតជាឆ្ងាញ់ខ្លាំង
- របៀបខត្រីមានច្រើនប្រភេទតាមទម្លសាប់តាមគ្រួសារនិមួយៗ លើកក្រោយខ្ញុំនឹងសរសេរមួយបែបផ្សេងទៀតជូនបងប្អូន