របៀបធ្វើខតៅហ៊ូទឹកម្ទេស

Join Our Telegram Channel

Ingredients

  • តៅហ៊ូ 1 ដុំ (កន្លះគីឡូ)

  • ខ្ទឹមបារាំង 1 ចំហៀងតូច

  • ខ្ទឹមបារាំង 1 ចំហៀងតូច

  • ម្ទេសស្រស់ (តាមចំណូលចិត្ត)

  • ទឹក 150 មីលីលីត្រ

  • ទឹកស៊ីអ៉ីវ 2 ស្លាបព្រាបាយ

  • ទឹកប្រេងខ្យង 2 ស្លាបព្រាបាយ

  • ស្ករ កន្លះស្លាបព្រាបាយ

  • ប្រេងល្ង 1 ស្លាបព្រាកាហ្វេ

  • ម្សៅម្ទេស 1 ស្លាបព្រាបាយ (អត់ក៏បាន)

  • ម្ទេសឆា 1 ស្លាបព្រាកាហ្វេ (អត់ក៏បាន)

Directions

  • ជាដំបូង ត្រូវហាន់ខ្ទឹមបារាំង ស្លឹកខ្ទឹម និងម្ទេសជាចំនិតតូចៗ
  • ហាន់តៅហ៊ូជាដុំធំៗបន្តិច រួចយកក្រដាសជូតមាត់យកមកផ្តិតយកទឹកចេញពីតៅហ៊ូបន្តិច រួចត្រូវរោយអំបិល + ម្រេចបន្តិច
  • លាយទឹកក្នុងកែវជាមួយទឹកសុីអុីវ ទឹកប្រេងខ្យង ស្ករ ប្រេងល្ង ម្ស៉ៅម្ទេស និងម្ទេសឆា។
  • ដាក់ខ្ទះឲ្យក្តៅ ដាក់ភ្លើងតិចៗ រួចចៀនតៅហ៊ូឲ្យក្រហមស្អាតទាំងសងខាង បន្ទាប់មកយើងអាចចាក់គ្រឿងដែលយើងបានផ្សំហើយខាងលើចូលជាមួយតៅហ៊ូទាំងអស់
  • រួចដាក់ខ្ទឹមបារាំង និងម្ទេស ហើយបន្ថយភ្លើងបន្តិចដើម្បីឲ្យវាចូលជាតិរយៈពេល 5 នាទី ឲ្យទឹកឡើងខាប់បន្តិច
  • ជាចុងក្រោយ គ្រាន់តែរោយស្លឹកខ្ទឹមពីលើជាការស្រេច។