របៀបធ្វើខគោ

Join Our Telegram Channel

Ingredients

  • សាច់គោ សាច់វៀវ រឺសាច់សសៃ 1គីឡូ កាត់ដុំៗ

  • ប្រហិតសាច់គោ

  • ការ៉ុត រំដេង ,គល់ស្លឹកគ្រៃ, ខ្ទឹមស ខ្ទឹមក្រហម

  • ម្ទេសឆ្អើរ ចិញ្ច្រាំម៉ដ្ឋ

  • គ្រឿងសាតេ, ផ្កាចន្ទ័ បុកម៉ដ្ឋ

  • ទឹកដោះគោ 2-3ស្លាបព្រា

  • ស្ករ អំបិល ម្សៅស៊ុប ទឹកស៊ីអ៊ីវ

  • សាលាដ សណ្ដែកបណ្ដុះ ត្រកួន ជីរណា ជីនាងវង ម្អម ខ្ទឹមបារាំង មី នំបុ័ង គុយទាវ (តាមចំណូលចិត្ត)

Directions

  • ដាក់ខ្ទះចាក់ប្រេងឆាចូលអោយក្ដៅ ដាក់ខ្ទឹមស ខ្ទឹមក្រហម បន្ទាប់មកដាក់ម្ទេសដែលចិញ្រ្ចាំហើយឆាចូលគ្នាអោយឈ្ងុយ
  • ដាក់ស្ករត្នោតចូលកូរអោយឡើងជើងអង្រ្កង ហើយដាក់សាច់ចូល ចាំបន្ថែមគ្រឿង អំបិល ប៑ីចេង ទឹកត្រី ហើយបង់រំដេងចូល គល់ស្លឹកគ្រៃ គ្រឿងសាតេ ផ្កាចន្ទ័ យករំលីងបុកអោយម៉ដ្ឋល្អសិនចាំបង់ចូលឆាចូលគ្នាអោយសព្វ
  • ពេលពុះបន្ថែមទឹកធម្មតា រំងាស់វា 1ម៉ោង តាមសាច់ផុយរឺមិនផុយ ពេលផុយល្មមហើយ បន្ថែម ការ៉ុត ប្រហិតសាច់គោដាក់ទឹកដោះគោខាប់2-3 ស្លាបព្រា(ដាក់ក៏បានមិនដាក់ក៏បាន)ភ្លក្សមើលល្មមហើយលើកឡើង។
  • បន្លែសណ្ដែកបណ្ដុះនិងត្រកួនសំរាប់ស្រុះ ពេលញុាំរៀបសាលាដនៅបាតចានទើបដាក់បន្លែស្រុះ ហើយទើប ឆុងមី រឺគុយទាវចូលហើយទើបដាក់ជី ម្អមចុងក្រោយដាក់ខ្ទឹមលីងជាការស្រេច