របៀបធ្វើខកង្កែបរសជាតិដើមបែបសាំងហ្គាពួ

Join Our Telegram Channel

Ingredients

  • កង្កែប 4ក្បាលធំៗល្មមកាប់ជាដុំៗល្មម

  • គល់ស្លឹកខ្ទឹម 5គល់ហាន់ល្អិតៗ

  • ខ្ទឹមស 5កំពឹស ដំឲ្យសំប៉ែត

  • ខ្ញី 5០ក្រាម ហាន់ជាសរសៃៗ

  • ម្ទេសហាន់បើចង់បានហឹរ (ដាក់ ឬមិនដាក់ក៏បាន)

  • ម្សៅឆាលាយជាមួយទឹក (លាយចូលគ្នាឲ្យខាប់ល្មម) 2ស្លាបព្រាបាយ

  • ទឹកស៊ីអ៊ីវខាប់ 1ស្លាបព្រាបាយ

  • ទឹកខ្មេះ ឬស្រាសម្រាប់ធ្វើម្ហូប 1ស្លាបព្រាបាយ

  • ម្សៅឆា 1ស្លាបព្រាបាយ

  • ប្រេងល្ង 1ស្លាបព្រាកាហ្វេ

  • ម្រេចម៉ត់ 1ស្លាបព្រាកាហ្វេ

  • ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ

  • ទឹកខ្មេះ ឬស្រាសម្រាប់ធ្វើម្ហូប 1ស្លាបព្រាបាយ

  • ទឹកប្រេងខ្យង 1ស្លាបព្រាបាយ

  • ទឹកស៊ីអ៊ីវខាប់ 1ស្លាបព្រាកាហ្វេ

  • អំបិល 1ស្លាបព្រាកាហ្វេ

  • ម្សៅស៊ុប 1ស្លាបព្រាកាហ្វេ

  • ទឹក 1០០មីលីលីត្រ

  • ម្រេចម៉ត់ 1ស្លាបព្រាកាហ្វេ

  • ស្លឹកខ្ទឹម កាត់វែងៗល្មម

Directions

  • លាងកង្កែបអោយស្អាតហើយកាត់ជាដុំធំៗល្មម
  • យកកង្កែបលាយជាមួយគ្រឿងផ្សំ ទឹកស៊ីអ៊ីវខាប់ ទឹកខ្មេះ ឬស្រាសម្រាប់ធ្វើម្ហូប ប្រេងល្ង ម្រេចម៉ត់ និងម្សៅឆាច្របល់ចូលគ្នាឲ្យសព្វ រួចទុកមួយអន្លើប្រហែល 3០នាទី
  • លាយគ្រឿងមួយទៀតចូលគ្នា មានដូចជា ទឹកស៊ីអ៊ីវ ទឹកខ្មេះ ឬស្រាសសម្រាប់ធ្វើម្ហូប ទឹកប្រេងខ្យង ទឹកស៊ីអ៊ីវខាប់ អំបិល​ ម្សៅស៊ុប ម្រេចម៉ត់ និងទឹកចូលកូរចូលគ្នាឲ្យសព្វ ទុកមួយអន្លើ

  • ដាំខ្ទះដាក់ប្រេងឆាចូល ដាក់ខ្ទឹមស គល់ស្លឹកខ្ទឹម ខ្ញី និងម្ទេសហាន់រំលីងឲ្យឈ្ងុយ រួចដាក់កង្កែបដែលលាយគ្រឿងហើយចូលឆាច្របល់ចូលគ្នាឲ្យសព្វប្រហែល 5នាទី
  • បន្ទាប់មកចាក់គ្រឿងផ្សំដែលលាយហើយនៅលេខរៀងទី3ចូល ទុករម្ងាស់ឲ្យពុះប្រហែល 5នាទីទៀត រួចដាក់ម្សៅឆាលាយជាមួយទឹកចូល(ដើម្បីឲ្យខាប់) ច្របល់ចូលគ្នារហូតឆ្អិនហើយខាប់ល្មម ហើយដាក់ស្លឹកខ្ទឹមចូលពីលើជាការស្រេច។
  • ទទួលទានខកង្កែបជាមួយបបរសក្តៅៗ ថែមស្លឹកខ្ទឹមហាន់ និងខ្ញីហាន់ជាសរសៃៗចូលពីលើទៀតឆ្ងាញ់ណាស់