របៀបធ្វើក្រូចងាំង៉ូវ

Join Our Telegram Channel

Ingredients

  • ក្រូចឆ្មារ 2០ផ្លែ

  • ស្ករត្នោត ឬស្ករស 2ស្លាបព្រាបាយ

  • អំបិល 6ស្លាបព្រាបាយ

  • ទឹកខ្មេះ 8ស្លាបព្រាបាយ

  • ទឹក 2លីត្រ

Directions

  • យកក្រូចឆ្មារមកលុញឱ្យទន់ បន្ទាប់មកយកវាទៅស្រុះក្នុងទឹកកំពុងដាំពុះប្រហែល 5នាទី រួចស្រង់យកមកលាងទឹកត្រជាក់ ហើយដាក់ហាលថ្ងៃឱ្យក្រៀមសិនប្រហែល 2-3ថ្ងៃ ឬអាចលើសនេះបើសិនជាអត់មានថ្ងៃ
  • បន្ទាប់ពីហាលថ្ងៃស្ងួតហើយ យកក្រូចដាក់ចូលក្នុងក្រឡ
  • ដាំឆ្នាំងដាក់ស្ករចូលចាក់ទឹកចូលបន្តិច កូរវាឲ្យស្អិតៗឡើងជើងអង្ក្រងហើយដាក់ទឹក អំបិល និងទឹកខ្មេះចូលកូរវាឱ្យរលាយចូលគ្នាសព្វល្អដាំឱ្យពុះ ហើយបិទភ្លើងទុកទឹកនោះឱ្យត្រជាក់សិន
  • ពេលដែលទឹកត្រជាក់ហើយយកទៅចាក់ចូល ឬក៏ដួសដាក់ក្នុងក្រឡដែលបានដាក់ក្រូចចូល ត្រាំទុកហាលថ្ងៃចោលប្រហែល 1សប្តាហ៍ អាចយកមកទទួលទានបានហើយ៕