Join Our Telegram Channel
Ingredients
សាច់ជ្រូកចិញ្ច្រាំ 500ក្រាម
កាពិកែវ 2ស្លាបព្រាបាយ (ឬលើសនេះតាមចំនូលចិត្ត)
បង្គាក្រៀម 200ក្រាម
ម្ទេសក្រៀម 100ក្រាម (ចិញ្ច្រាំអោយម៉ត់ )
គ្រឿងបុក ( គល់ស្លឹកគ្រៃ ខ្ទឹមស រមៀត )
សណ្ដែកដី 200ក្រាម ( បុកអោយរៀងម៉ត់បន្តិច )
ស្ករ 2ស្លាបព្រាបាយ
ម្សៅស៊ុប កន្លះស្លាបព្រាបាយ
អំពិលទុំ បន្តិច
ទឹកត្រី បន្តិច
ខ្ទឹមក្រហម ( ហាន់ស្ដើង )
ស្លឹកក្រូចសើច
បន្លែផ្ទាប់ជាមួយ ត្រសក់ សណ្ដែកគួរ ស្ពៃក្ដោប ពពាយ ត្រប់ ឬបន្លែផ្សេងៗទៀតតាមចំនូលចិត្ត
Directions
- សាច់នឹងបន្លែផ្សេងៗត្រូវលាងទឹកអោយស្អាត
- ចិញ្រ្ចាំសាច់ជ្រូកអោយម៉ត់ ហើយយកទៅលីងអោយឆ្អិន រួចដួសទុកមួយអន្លើ
- ដាក់ប្រេងឆាចូលក្នុងខ្ទះទុកអោយក្ដៅ រួចដាក់ម្ទេសក្រៀម និង គ្រឿងបុកចូល និង សណ្ដែកដី រំលីងអោយឈ្ងុយ ទុកអោយឡើងក្រហម
- បន្ទាប់មកដាក់សាច់ជ្រូក កាពិ(លាយទឹកបន្តិចកូរអោយរលាយសព្វ) ស្លឹកក្រូចសើច បង្គាក្រៀម ទឹកត្រី ម្សៅស៊ុប ស្ករស អំពិលទុំ ខ្ទឹមក្រហម រួចកូរអោយសព្វចូលជាតិ ( ដាក់ទឹកបន្តិចបើសិនជាខាប់ពេក ) រួចភ្លក្សមើលអោយល្មមតាមការចូលចិត្ត ហើយក៌បន្តរំងាស់វាអោយស្ងួតទឹកល្អ
- ពេលឆ្អិនហើយ ដួសដាក់ចានយកមក ទទួលទានជាមួយបន្លែគ្រប់មុខ ដែលលោកអ្នកបានត្រៀម រួចជាការស្រេច
- ត្រូវរំងាស់អោយស្ងួតទឹកល្អទើបទុកបានយូ។ ពេលរំងាស់ស្ងួតទឹកហើយ ត្រូវទុកវាអោយត្រជាក់ទើបដួសដាក់កែវទុក






