របៀបឆាសាច់គោម្ទេសហាវ៉ៃ

Join Our Telegram Channel

Ingredients

  • ម្ទេសហាវ៉ៃ 5 ផ្លែ (តូចល្មម)

  • ប្រេងឆា 1 ស្លាបព្រាកាហ្វេ

  • អំបិល 1 ចឹប

  • ខ្ទឹមស 3 កំពឹស

  • សាច់គោ 2 ខាំ

  • ទឹកប្រេងខ្យង 2 ស្លាបព្រាបាយ

  • ទឹកស៊ីអ៉ីវ 2 ស្លាបព្រាបាយ

  • ទឹកត្រី 1 ស្លាបព្រាបាយ

  • ស្ក កន្លះស្លាបព្រាបាយ

  • ប្រេងឆា 1 ស្លាបព្រាបាយ

Directions

  • ហាន់ខ្ទឹមស និងហាន់សាច់គោជាបន្ទះស្តើងៗ
  • ជាបន្ទាប់លាយគ្រឿងសម្រាប់ឆាដូចជាទឹកប្រេងខ្យង ទឹកសុីអុីវ ទឹកត្រី និងស្ក រួចកូរចូលគ្នាឲ្យសព្ធ
  • ហាន់ម្ទេសហាវ៉ៃតាមរាងដែលអ្នកពេញចិត្ត រួចដាំទឹកស្រុះវាឲ្យឆ្អិនល្មម រួចស្រង់វាដាក់ក្នុងទឹកធម្មតា ឬទឹកត្រជាក់ខ្លាំង
  • បន្ទាប់មក ដាក់ខ្ទះឲ្យក្តៅ ដាក់ប្រេងឆាចូល រួចដាក់ខ្ទឹមស ហើយកូរឲ្យមានក្លិនឈ្ងុយ រួចចាំដាក់សាច់គោចូល ឆាវា 2-3 ត្រឡប់ឲ្យវាឆ្អិនត្រឹម 50% រួចដាក់គ្រឿងផ្សំដែលយើងបានលាយខាងលើចូល ឆាវាបញ្ជូលគ្នា 2-3 ត្រឡប់ទៀត ទើបដាក់បន្លែចូល រួចឆា 2-3 ត្រឡប់ទៀត ជាកាស្រេច។