Join Our Telegram Channel
Ingredients
សាច់គោ 300ក្រាម ហាន់ស្តើងៗ
ម្ទេស និងខ្ទឹមស (តាមចំណូលចិត្ត) បុកចូលគ្នា
ទឹកស៊ីអ៊ីវ កន្លះស្លាបព្រាបាយ
ស្ករស កន្លះស្លាបព្រាបាយ
ទឹកត្រី 1ស្លាបព្រាបាយ
ទឹកប្រេងខ្យង ១ស្លាបព្រាបាយ
ទឺកធម្មតា បន្តិច
ម្ទេសដៃនាងហាន់ និងស្លឹកម្រះព្រៅ
Directions
- ដាក់ប្រេងឆាចូលខ្ទះឲ្យក្តៅ រួចដាក់ខ្ទឹមសនឹងម្ទេសដែលបុកហើយចូល ឆាច្របល់ 3-4ត្រលប់
- ដាក់សាច់គោចូល ឆាអោយឆ្អិនរួចដាក់ទឹកស៊ីអ៊ីវ ស្ករស ទឹកត្រី ទឹកប្រេងខ្យង ឆាច្របល់ចូលគ្នាឲ្យសព្វ ហើយថែមទឹកធម្មតាបន្តិចដើម្បីកុំអោយខ្លោចខ្ទះ
- ពេលសាច់ឆ្អិនហើយ ដាក់ម្ទេសដៃនាង និងស្លឹកម្រះព្រៅចូល ឆា 1-2ត្រលប់ទៀត រួចដួសដាក់ចានជាការស្រេច