Join Our Telegram Channel
Ingredients
សាច់ជ្រូក 300 ក្រាម
ម្រះ 1 ផ្លែ
ពងមាន់ 1-2 គ្រាប់
ស្ករ អំបិល ទឹកត្រី ម្សៅស៊ុប ប្រេងខ្យង
ខ្ទឹមសចិញ្ច្រាំម៉ត់
Directions
- សាច់ជ្រូកលាងទឹកអោយស្អាត ហើយហាន់បន្ទះស្តើងៗ
- ម្រះពុះជាពីរ ហើយយកគ្រាប់ចេញអោយអស់ រួចហាន់បន្ទះស្តើងៗ
- បន្ទាប់មកត្រូវច្របាច់ទឹកអំបិល ដើម្បីអោយបន្សាបជាតិល្វីង តែបើចូលចិត្តញ៉ាំល្វីងមិនចាំបាច់លាងទឹកអំបិលក៏បាន
- ម្រះត្រូវលាងទឹកច្រើនដង ដើម្បីអោយអស់ជាតិប្រៃ
- ដាក់ដាំខ្ទះអោយក្តៅ រួចចាក់ខ្ទឹមសចូល ឆាអោយឈ្ងុយ ទើបចាក់សាច់ចូលតាមក្រោយ
- ពេលសាច់ឆ្អិនត្រូវដាក់គ្រឿងផ្សំដូចដែរបានរៀបរាប់ខាងលើ បន្ទាប់មកត្រូវដាក់ពងមាន់ចូល
- ភ្លក្សរសជាតិតាមការចូលចិត្ត ទើបដាក់ម្រះចូលឆាអោយឆ្អិនជាការស្រេច






