Join Our Telegram Channel
Ingredients
ពងក្រួច 3 ខាំ (30 គ្រាប់)
ម្រះព្រៅ
ខ្ទឹមក្រហម
ម្ទេស (តាមចំណូលចិត្ត)
ខ្ទឹមស 3 កំពឹស
ទឹក 5 ស្លាបព្រាបាយ
ទឹកត្រី 1 ស្លាបព្រាបាយ
ទឹកស៊ីអ៉ីវ 1 ស្លាបព្រាបាយ
ទឹកប្រេងខ្យង 1 ស្លាបព្រាបាយ
ទឹកម្ទេស 2 ស្លាបព្រាបាយ
ទឹកអំពិលទុំ 2 ស្លាបព្រាបាយ
ស្ករ 1 ស្លាបព្រាបាយស្ទើរ
ប្រេងឆា
Directions
- ជាដំបូងត្រូវបុកម្ទេស និងខ្ទឹមសឲ្យម៉ត់ជាមុនសិន រួចដួសដាក់ចាន ទុកមួយឡែកសិន
- បន្ទាប់មកយើងត្រូវធ្វើគ្រឿងសម្រាប់ឆាដោយលាយទឹកជាមួយទឹកត្រី ទឹកសុីអុីវ ទឹកប្រេងខ្យង ទឹកម្ទេស ទឹកអំពិលទុំ និងស្ករ រួចកូរវាឲ្យសព្ធ
- ដាក់ខ្ទះឲ្យក្តៅ ចាក់ប្រេងឆាចូល ហើយដាក់លីងពងគ្រួចឲ្យឡើងក្រហមបន្តិច រួចដួសដាក់ចាន ទុកមួយឡែកសិន
- បន្ទាប់មកយកម្ទេស និងខ្ទឹមសដែលបានបុកហើយ យកមករំលីងឲ្យឈ្ងុយ រួចហើយចាក់គ្រឿងដែលយើងបានលាយហើយខាងលើចូល និងរំងាស់ឲ្យវាមានរាងខាប់បន្តិច
- បន្ទាប់មក យើងចាក់ពងគ្រួចដែលបានលីងហើយចូល ឆាជាមួយគ្នាឲ្យវាចូលជាតិល្អ
- ជាចុងក្រោយ ដាក់ស្លឹកម្រះព្រៅ និងខ្ទឹមក្រហម ហើយឆាវាបន្តិចទៀត រួចដួសដាក់ចានជាការស្រេច។