Join Our Telegram Channel
Ingredients
សាច់ជ្រូក 300ក្រាម
ផ្កាខាត់ណា 1គុម្ព
ស្ករ កន្លះស្លាបព្រាបាយ
អំបិល 1ស្លាបព្រាកាហ្វេ
ទឹកស៊ីអ៊ីវ កន្លះស្លាបព្រាបាយ
ប្រេងខ្យង កន្លះស្លាបព្រាបាយ
ខ្ទឹមចិញ្ច្រាំ 1ស្លាបព្រាបាយ
ម្ទេស ហាន់ស្តើងៗ
ប្រេងឆា
Directions
- សាច់ជ្រូកនឹងបន្លែលាងទឹកអោយស្អាត រួចទុកមួយឡែកសិន
- សាច់ជ្រូកត្រូវហាន់ទទឹងសាច់អោយស្តើងៗទើបឆាចូលជាតិហើយឆ្ងាញ់
- ផ្កាខាត់ណាកាត់តូចៗល្មមតាមចំនូលចិត្ត រួចយកទៅស្រុះប្រហែល 1-2នាទី
- របៀបស្រុះបន្លែ ត្រួវដាក់ដាំទឹកមួយល្មមតែលិចបន្លែ ពេលទឹកពុះដាក់អំបិលចូលកន្លះស្លាបព្រាកាហ្វ ហើយចាក់ប្រេងឆាឬប្រេងអូលីវប្រហែល1ស្លាបព្រាកាហ្វចូល។ កូរអោយអោយរលាយសព្វហើយទើបចាក់ផ្កាខាត់ណាចូល កូរអោយសព្វសាច់បន្លែប្រហែល1នាទី ស្រង់យកទៅត្រាំទឹកត្រជាក់វិញ
- ដាំខ្ទះអោយក្តៅ ទើបចាក់ប្រេងហើយចាក់ខ្ទឹមចិញ្ច្រាំចូល ឆាអោយក្រហមឈ្ងុយទើបចាក់សាច់ជ្រូក
ឆាសាច់ជ្រូកអោយឆ្អិនល្អទើបដាក់គ្រឿងផ្សំ - គ្រឿងផ្សំមានដូចជា ស្ករកន្លះស្លាបព្រាបាយ អំបិលកន្លះស្លាបព្រាកាហ្វ ទឹកស៊ីអ៊ីវកន្លះស្លាបព្រាបាយ ប្រេងខ្យង កន្លះស្លាបព្រាបាយចូល ឆាអោយសព្វដាក់ទឹកបន្តិចចូលផង
- ភ្លក្សរសជាតិនឹងថែមថយគ្រឿងតាមចំនូលចិត្តរួចចាក់ផ្កាខាត់ណាចូល ឆា2-3ត្រលប់ ល្មមតែឆ្អិនហើយរោយម្ទេសពីលើហើយដួសដាក់ចាន
- សូមទទួលទានដោយរីករាយ