Join Our Telegram Channel
Ingredients
សាច់គោ 300ក្រាម
បន្លែគ្រប់មុខ (ដាក់តាមចំនូលចិត្ត)
ស្ករ អំបិល ទឹកស៊ីអ៊ីវ ម្សៅស៊ុប ប្រេងខ្យង ម្រេច
ពងមាន់ 2គ្រាប់
Directions
- សាច់គោត្រូវលាងអោយស្អាតហើយហាន់ទទឹងសាច់ជាបន្ទះស្តើងៗ
- សំរាប់បន្លែវិញក៏ដូចគ្នាត្រូវលាងទឹកអោយស្អាត ចូលចិត្តញ៉ាំបន្លែអី ក៏ដាក់តាមចំនូលចិត្តចុះ មានដូចជា ផ្សិត ពោតបារាំង ការ៉ុត ដើមខាត់ណា ស្ពៃបូកគោ ជាដើម
- ដាក់ដាំខ្ទះអោយក្តៅរួចទើបចាក់ខ្ទឹម លីងអោយឈ្ងុយហើយទើបចាក់សាច់ចូល ឆាសាច់អោយឆ្អិន
- ដាក់គ្រឿងផ្សំដូចដែលបានរៀបរាប់ខាងលើ ភ្លក្សរសជាតិហើយថែមថយគ្រឿងតាមចំនូលចិត្ត
- ចាក់ពងមាន់ចូលឆាអោយឆ្អិន ទើបចាក់បន្លែចូលតាមក្រោយ ឆាត្រលប់បន្លែអោយសព្វហើយត្រូវបើកភ្លើងអោយខ្លាំង
- ពេលឆ្អិនបន្លែ ដួសដាក់ចានជាការស្រេច