Join Our Telegram Channel
Ingredients
កង្កែប 1គីឡូក្រាម
ស្ករត្នោត 1ស្លាបព្រាបាយ
អំបិល 1ស្លាបព្រាកាហ្វេ
ទឹកត្រី 1ស្លាបព្រាកាហ្វេ
ប្រេងខ្យង 1ស្លាបព្រាបាយ
ម្សៅស៊ុប 1ស្លាបព្រាកាហ្វេ
សណ្តែកដីលីង
ខ្ទិះដូង យកខ្ទិះដើម 2ស្លាបបាយ
គ្រឿងបុករួច 2ស្លាបព្រាបាយ
(មានដូចជា គល់ស្លឹកគ្រៃ រមៀត រំដេង ស្លឹកក្រូចសើច ខ្ជាយ ខ្ទឹមស ខ្ទឹមក្រហម)ម្ទេសឆ្អើរចិញ្រ្ចាំអោយម៉ត់ រឺជំនួយដោយម្ទេសស្រស់ក៏បាន
ស្លឹកម្រះព្រៅ
ប្រេងឆា
Directions
- លាងកង្កែបអោយស្អាត រួចហើយកាប់វាជាដុំតូចៗល្មម រួចទុកមួយឡែកសិន
- បុកគ្រឿងអោយម៉ត់ល្អ
- ចំណែករបៀបឆាវិញ មុនតំបូងត្រូវដាក់ខ្ទះអោយក្តៅ រួចហើយចាក់ប្រេងឆាចូលបន្តិចចាក់ខ្ទិះដូចចូល ឆាអោយឈ្ងុយក្លិនខ្ទិះទើបដាក់គ្រឿងដែរបុករួចចូលទៀត (បើសិនជាប្រើម្ទេសឆ្អើរសូមដាក់វាចូលដូចគ្នា)ឆាត្រលប់អោយឈ្ងុយរួចចាក់កង្កែបចូល កូរត្រលប់វាស្ងួតទឹករួចហើយទើបដាក់គ្រឿងដូចដែរបានរៀបរាប់ខាងលើចូលទៀត ហើយចាក់ទឹកធម្មតាចូលបន្តិចដើម្បីអោយគ្រឿងចូលសព្វគ្នាល្អហើយកុំអោយខ្លោចខ្ទះ
- ភ្លក្សរសជាតិអោយល្មទៅតាមចំនូលចិត្ត បើល្មមឆ្ងាញ់ហើយសូមដាក់ម្ទេសស្រស់ជាមួយសណ្តែកដីលីងចូល
- ឆាវាមួយត្រលប់ហើយចុងក្រោយយើងត្រូវដាក់ស្លឺកម្រះព្រៅចូលទៀត កូរអោយសព្វរួចបិទភ្លើង
- មុខម្ហូបមួយមុខនេះរួចរាល់ហើយ សូមពិសារដោយរីករាយ!