របៀបឆាក្តៅសាច់មាន់ ងាយស្រួលធ្វើ​​ ហើយសាច់មាន់ស្រួយឆ្ងាញ់

Join Our Telegram Channel

Ingredients

  • មាន់ មួយចំហៀង

  • ម្ទេសដៃនាង 3-4ផ្លែ

  • ម្ទេសហឹរ តាមចំនូលចិត្ត

  • គល់ស្លឹកគ្រៃ 4-5គល់

  • ស្លឹកក្រូចសើច 5សន្លឹក

  • រំដេង 1កូនដុំ

  • ខ្ទឹមសចិញ្រ្ចាំ

  • ស្ករ អំបិល ទឹកត្រី ម្សៅស៊ុប ប្រេងខ្យង

Directions

  • លាងមាន់ នឹងបន្លែអោយស្អាតហើយទុកមួយឡែកសិន
  • ម្ទេសដៃនាង នឹងគល់ស្លឹកគ្រៃហាន់បញ្ជិតៗ រូបរាងវែងឬខ្លីតាមចំនូលចិត្ត
  • មាន់ត្រូវកាប់ជាកង់ៗ រួចហើយយកទៅបំពងសិន ដើម្បីអោយមាន់ស្រួយល្អ
  • ពេលបំពងមាន់កុំភ្លេចដាក់ គល់ស្លឹកគ្រៃ រំដេង នឹងស្លឹកក្រូចសើចចូលផង ដើម្បីអោយមានក្លិនឈ្ងុយជាប់សាច់មាន់
  • ពេលសាច់មាន់ឆ្អិនហើយ ស្រង់វាទុកមួយឡែកសិន
  • ដាក់ខ្ទះអោយក្តៅ រួចដាក់ខ្ទឹមសចូល ឆាវាអោយឈ្ងុយ ទើបដាក់គ្រឿង មានដូចជា ប្រេងខ្យង ស្ករ អំបិល ទឹកត្រី ម្សៅស៊ុប រួចដាក់ចូលទឹកបន្តិច
  • កូរគ្រឿងអោយសព្វហើយភ្លក្សរសជាតិបន្តិច បើល្មមហើយទើបយើងចាក់សាច់មាន់ដែលបំពងរួចចូល
  • ថែមម្ទេសពីលើ ឆា 2-3ត្រលប់ជាការស្រេច
  • បើចង់អោយសាច់ស្ងួតខ្លាំង មិនបាច់ដាក់ទឹកទេ