Join Our Telegram Channel
Ingredients
ទា កាត់ជាដុំៗល្មម
គ្រឿងបុក ( គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច រមៀត រំដេង ខ្ទឹមស )
ម្ទេសក្រៀម ចិញ្ច្រាំអោយម៉ត់
សណ្ដែកដីលីង ( បុកកុំអោយម៉ត់ពេក )
ស្ករត្នោត អំបិល ទឹកត្រី ម្សៅស៊ុប
ស្លឹកក្រូចសើច
ស្លឹកម្រះព្រៅ ឬអាចថែមបន្លែត្រកួនក៏បានបើសិនជាចូលចិត្ត
Directions
- ដាក់ប្រេងឆាចូលក្នុងខ្ទះបន្តិច ទុកអោយក្ដៅ រួចដាក់ខ្ទឹមសចិញ្ច្រាំ និងម្ទេសក្រៀមចូលរំលីងអោយឡើងក្រហម ទើបដាក់គ្រឿងបុក សណ្ដែកដីចូល រំលីងអោយឡើងឈ្ងុយ
- រួចដាក់សាច់ ស្ករត្នោត ម្សៅស៊ុប អំបិល ទឹកត្រី និង ទឹកបន្តិច ហើយកូរអោយសព្វចូលជាតិជាមួយគ្រឿង រួចភ្លក់មើលអោយល្មមតាមការចូលចិត្ត
- រំងាស់ទុកអោយចូលជាតិផុយសាច់ ហើយបន្ទាប់មកដាក់ទឹកដោះគោឆៅចូល ទុកអោយពុះ ពេលដែលរីងទឹកបន្តិច ទើបដាក់ស្លឹកម្រះពៅស្លឹកក្រូចសើចចូល កូរអោយសព្វជាការស្រេច ។
- មួយទៀតយើងអាចដាក់អំពិលទុំបន្តិចចូលក៌បានតាមការចូលចិត្ត និងដាក់ខ្ទិះដូងជំនួសទឹក ក៌បានដែរ ប្រសិនបើចូលចិត្តឈ្ងុយបែបខ្ទិះដូង